ខ្សែភាពយន្តបែបគំនូរជីវចលថ្មីមួយទៀតរឿង Trouble៖ ឆ្កែកាលីបធ្លាក់កូដ មានចាក់បញ្ចាំងនៅរោងភាពយន្តចាប់ពីថ្ងៃនេះហើយ។ ដោយខ្សែភាពយន្តនេះជាខ្សែភាពយន្តបែបកំប្លែង ដែលនិយាយពីខ្សែជីវិតរបស់សត្វចិញ្ចឹមដ៏គួរអោយស្រលាញ់ឈ្មោះ Trouble។

/

Trouble គឺជាកូនឆ្កែដ៏គួរអោយស្រលាញ់មួយ ដែលគេធ្លាប់មាននូវជីវិតដ៏គួរអោយច្រណែន។ ម្ចាស់របស់គេគឺជាអ្នកមានទ្រព្យស្ដុកស្ដំម្នាក់ ដែលបានផ្ដល់នូវជីវិតដ៏អស្ចារ្យមកអោយ Trouble ប៉ុន្តែតោះនឹងមានអ្វីកើតឡើង បន្ទាប់ពីម្ចាស់របស់ Trouble បានបាត់បង់ជីវិត? ជីវិតស៊ីវិល័យរបស់ Trouble នឹងផ្លាស់ប្តូរចាប់ពីពេលនេះ ដោយគេនឹងត្រូវផ្សងព្រេងស្វែងរកនូវម្ចាស់ដែលនឹងផ្ដល់នូវជីវិតដែលគេចង់បាន។

/

ចង់ដឹងថាតើ Trouble អាចស្វែរកឃើញនូវម្ចាស់ជាអ្នកមាន នឹងផ្ដល់នូវជីវិតកាលីបដែលគេធ្លាប់មានបានដែរឬទេ? កុំខកខានទស្សនាខ្សែភាពយន្តដ៏កំប្លែងរឿង Trouble៖ ឆ្កែកាលីបធ្លាក់កូដ នៅរោងភាពយន្តថ្ងៃនេះអោយសោះណា៎!

 

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

/