ដោយសារតែសំបុត្រនៃការប្រគុំតន្រ្តីរបស់ Big Bang's ALIVE Galaxy Tour 2012 US Consertsត្រូវបានលក់ដាច់អស់រលីងក្នុងរៈពេលជាង ២ ម៉ោង ទើបបណ្ដាលអោយក្រុមចម្រៀងនេះបន្ថែមការប្រគុំតន្រ្តីចំនួន ២ ឆាកទៀតនៅអាមេរិក។/ការប្រគុំតន្រ្តីរបស់គេនឹងត្រូវបានប្រគុំនៅ Honda Center នៅទីក្រុង Los Angeles រដ្ឋ Carliforniaនាថ្ងៃទី ៣ ខែ ១១ ខាងមុខនេះ ហើយនៅរដ្ឋ New Jersey នាថ្ងៃទី ៩ ខែ ១១ ហើយនឹងមាន ២ឆាកទៀតដែលគេនឹងប្រកាសនាពេលក្រោយ។ សំបុត្រត្រូវបានលក់ក្នុងតម្លៃដដែលគឺ ៥០ ដុល្លាសម្រាប់សំបុត្រធម្មតា និងតម្លៃ ៣០០ ដុល្លាសម្រាប់សំបុត្រ VIP ហើយចំពោះសំបុត្រសម្រាប់ការប្រគុំតន្រ្តី ២ ឆាកទៀតរបស់ Bing Bang នឹងត្រូវបានដាក់លក់នាថ្ងៃទី ៦ ខែ តុលា នេះ។គេសង្កេតឃើញថា Big Bang នៅតែរឺងមាំជានិច្ចទោះបីជាមានសមាជិកជាច្រើនបានចេញទៅបែកច្រៀងទោលក៏ដោយ។ តែក្រុមមួយនេះនៅតែរក្សាដំណែងជាក្រុមដែលមានប្រជាប្រិយភាពបានយ៉ាងល្អ៕

ដោយ៖ ម៉ូកាប្រភពពី៖ Soompi