នៅខេត្តព្រះសីហនុមានកោះប្រមាណ ៣៤កន្លែង កោះទាំងនេះរាប់បញ្ជូលទាំងកោះកុង ដែលជាកោះធំជាងគេ និង កោះរុងសន្លឹមដែល ស្ថិតនៅភាគខាងលិច។ កោះដែលស្ថិត ក្នុងឧទ្យានជាតិរាមគឺកោះថ្មី និង កោះសេះ និងកោះតូចៗ ជាច្រើនទៀត ដែលត្រូបានរកឃើញនៅក្បែរឆ្នេរ និង នៅឆ្ងាយពីឆ្នេរដោយលាត សន្ធឹងយ៉ាងវែងរហូតដល់ចុងខាងជើងនៃឆកសមុទ្រកំពង់សោម។
កោះភាគច្រើនមានឆ្នេរតូចៗហើយកោះមួយចំនួនទៀតអាចមុជទឹកមើលទេសភាពនៅក្រោមទឹកបាន។ កោះទាំងនេះមាន កោះខ្ទះ កោះច្រឡុះ និង កោះតាគាវ។ ជាងនេះទៅទៀត កោះតាង កោះព្រីង និង កោះប៉ូឡូវ៉ៃ មានបរិស្ថានល្អអាចមុជទឹកបាន។ កោះភាគច្រើនអាច ឲ្យទូកចូលទៅដល់ច្រាំងបាន៕
សូមទស្សនា រូបភាព ខាងក្រោម!!!



ដោយ៖ វណ្ណៈប្រភព៖ tourismcambodia