បើនិយាយរឿងស្នេហាអំពិលអំពែក ក្នុងចំនោមតារាលោកខាងលិចនោះ សព្វថ្ងៃនេះគឺមាន ២ គូដែលមិនព្រមចេញមុខមកប្រាប់គេឯងសោះថាស្នេហារបស់គេវាយ៉ាងណាខណៈដែលប្រិយមិត្តជាច្រើនកំពុងតែចង់ដឹងក្នុងនោះគឺមាន JB និង Selena ក៏ដូចជា Taylor Swift និង Harry Style។
ហើយអ្វីដែលគេកំពុងតែឆ្ងល់ដែរនោះគឺរឿង Taylor Swift និង Harry Style ដែលអ្នកទាំង ២ បានបដិសេធថាមិនមានចំនងស្នេហាអ្វីនោះទេ តែបើតាមស្ថានភាពពិតប្រាកដវាមិនដូចជាអ្វីដែលគេទាំង ២ អះអាងទាល់តែសោះ។ ហើយកាលពីពេលថ្មីៗនេះគេឃើញ Harry Style បណ្ដើរព្រះនាងCountry Music នាង Taylor Swift ឡើងសណ្ឋាគារ នាម៉ោង ៤ ទាបភ្លឺទៀតផង។
នាង Taylor Swift បានចែកផ្លូវគ្នាពីមិត្តប្រុសរបស់ខ្លួនគឺ Conor Kennedy កាលពីប៉ុន្មានខែមុនេះដោយសារតែអ្នកទាំង ២ មិនមានពេលវេលានៅក្បែរគ្នា។ តែរឿងជាមួយ Harry Style នេះគឺវាចាប់ផ្ដើមកាលពីប៉ុន្មានជាង ១ ខែមុននេះ តែនាងបានបដិសេធថាមិនមានស្នេហាអ្វីជាមួយសមាជិក One Direction នោះទេ តែចំពោះរឿងឡើងសណ្ឋាគារនេះ ក៏គ្មាននរណាដឹងដែរថាគេទៅតែ ២ នាក់ទៅធ្វើអ្វីនោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14