កំសាន្ត ៖ នៅតំបន់នីមួយៗតែងតែមាននូវរឿងព្រេងដ៏គួរអោយខ្លាចដែលគេតែតែនិយាយតៗគ្នាពីមួយទៅមួយ។ រីឯឡាទីន អាមេរិក ក៏មាននូវរឿងព្រេងពីព្រលឹងខ្មោចម្ដាយទួញយំ ឡា យ៉ូរូណា ដែលបានបង្កើតជាខ្សែភាពយន្តដ៏រន្ធត់នៅក្នុងចក្រវាឡរបស់ខ្សែភាពយន្តខ្មោច The Conjuring ដែលទស្សនិកជនជាច្រើនទស្សនាហើយមានភាពភ័យខ្លាចរអា។

/

ពីអ្នកដឹកនាំរឿងដ៏ល្បីល្បាញលោក James Wan រឿង The Curse Of La Llorona ជាខ្សែភាពយន្តរន្ធត់និងព្រឺព្រួចថ្មីដែលនិយាយពីព្រេងនិទានគួរអោយខ្លាចពីតំបន់មួយនៃឡាទីន អាមេរិក។ រឿងរ៉ាវដ៏គួរអោយខ្លាចពីនាង ឡា យ៉ូរូណា ដែលប្រជាជនតំបន់នោះតែងហៅថា “ខ្មោចម្ដាយទួយយំ” ត្រូវបានកើតឡើងជាច្រើនឆ្នាំមកហើយដែលកាលនោះ នាង ឡា យ៉ូរូណា គឺជានារីដ៏ស្រស់ស្អាតម្នាក់ដែលនរណាៗក៏ចង់បេតីលើរូបនាងដែរ។ ថ្ងៃមួយនាងបានរៀបការនឹងបុរសមានទ្រព្យសម្បតិ្ត និងរូបសម្រស់ម្នាក់ដែលពួកគេមានកូនភ្លោះពីរនាក់ តែជាអកុសលនាង ឡា យ៉ូរូណា បានរកឃើញប្ដីរបស់ខ្លួនមាននៅជាមួយនឹងនារីផ្សេង។ ដោយចិត្តក្តៅងំ និងមានការឈឺចាប់ពេកនោះ  នាង ឡា យ៉ូរូណា បានសម្លាប់កូនភ្លោះទាំងពីររបស់នាងដោយជ្រមុចក្នុងទឹកយ៉ាងព្រៃផ្សា ព្រោះតែចង់អោយប្ដីរបស់ខ្លួនស្គាល់នឹងភាពឈឺចាប់ក្នុងការបាត់បង់មនុស្សជាទីស្រលាញ់ ទំរាំតែនាងបានភ្ញាក់ខ្លួននោះ នាងបានបាត់បង់កូនទាំងពីទៅហើយ។ ចាប់តាំងពីថ្ងៃនោះមក នាង ឡា យ៉ូរូណា បានស្រែកយំរកកូនរបស់នាងនៅមាត់បឹងនាំរហូតដល់ស្លាប់។

/

រឿងព្រេងដ៏គួរអោយខ្លាចក៏ចាប់ផ្ដើមកើតមានឡើងទៅលើក្មេងៗដែលបានលឺសម្លេងស្រែកយំរបស់នាង ឡា យ៉ូរូណា នាពេលរាត្រីគឺមានន័យថាខ្មោចម្ដាយទួញយំ ឡា យ៉ូរូណា នឹងមកយកជីវិតរបស់ពួកគេ។ ខ្សែភាពយន្តរឿង “The Curse of La Llorona” បានកើតឡើងនៅឆ្នាំ ១៩៧០ លើគ្រួសារមួយដែលមានម្ដាយជាស្រ្តីមេម៉ាយ។ ពួកគេបានលឺនូវសម្លេងស្រែកទួញយំ ទាមទាររកកូនត្រលប់មកវិញរបស់នាង ឡា យ៉ូរូណា ក៏ដូចជាពេលវេលាដ៏គួរអោយខ្លាចនឹងខិតមកដល់។ ខ្សែភាពយន្ត The Curse of La Llorona នឹងមានចាក់បញ្ចាំងនៅគ្របើរោងភាពយន្តទំនើបនាថ្ងៃទី១៩​ ខែមេសានេះ។

/

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

/

/

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited