Harry Style ទើបនឹងបានទៅហាងសាក់រូបដែលគេបានសាក់រូបសំពៅមួយដ៏ធំនៅក្បែរស្មាខាងឆ្វេងរបស់គេដើម្បីនាង Taylor Swift។/Taylor នាងស្រលាញ់សំពៅនោះជាខ្លាំង ហើយ Harry បានសម្រេចចិត្តថានឹងសាក់រូបនេះដើម្បីអោយ Taylor នាងសប្បាយចិត្ត។ គូស្នេហាទាំង ២ នេះកំពុងតែល្អូកល្អើនជាមួយគ្នាជាលំដាប់នាង Taylor ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំងចំពោះស្នាមសាក់ថ្មីរបស់មិត្តប្រុសខ្លួន។បើតាមដឹង Harry Style មានស្នាមសាក់ជាច្រើនរួចមកហើយ មុននឹងមានស្នាមសាក់រូបសំពៅនេះគេបានសាក់រូបសត្វស្លាបធំៗ ២ នៅលើដើមទ្រូងរបស់គេ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14