សម្រាប់ប្រិយមិត្តដែលតែងតែតាមដាន និងស្រលាញ់នៅតួអង្គ មនុស្សពីពាង (Spider-Man) ទាំងឡាយប្រាកដជាត្រេកអរជាមួយនឹងការត្រលប់មកជាថ្មីនៃខ្សែភាពយន្តរឿង Spider-Man: Into the Spider-Verse។ មានប្រិយមិត្តជាច្រើនតែងតែមានការតូចចិត្តដែល មនុស្សពីពាង នៅក្នុងភាពយន្តមនុស្សពីងពាងពីមុនៗ តែងតែប្រយុទ្ធជាមួយតួអង្គអាក្រក់តែម្នាក់ឯង។ តែនៅក្នុងខ្សែភាពយន្តគំនូរជីវចល រឿង Spider-Man: Into the Spider-Verse នេះនឹងមាន មនុស្សពីងពាងដល់ទៅ ៦នាក់ ដែលមកពីចក្រវាលផ្សេងៗគ្នា​ ដែលពូកគេនឹងមកជួបជុំគ្នានៅចក្រវាលរបស់ មនុស្សពីងពាង វ័យក្មេងឈ្មោះ Miles Morales ដើម្បីសង្គ្រោះចក្រវាលរបស់ពូកគេទាំងអស់គ្នា។

/

 

ទស្សនិកជននឹងជក់ចិត្តដិតអារម្មណ៍ជាមួយនឹង តួអង្គ​មនុស្សពីងពាង ទាំង ៦នាក់ ដែលមានចរិកលក្ខណៈ និងរូបសម្បត្តិខុសពីគ្នា តែជាមួយនឹងគោលបំនងតែមួយ។ ពួកគេនឹងរួមដៃគ្នាស្វែងរកវិធី ដើម្បីវល់ត្រលប់ទៅចក្រវាលរបស់ពូកគេវិញ។ ប៉ុន្តែមុននឹងវិលត្រលប់ទៅចក្រវាលរបស់ពួកគេវិញ មនុស្សពីងពាង ទាំងអស់នឹងត្រូវកម្ចាត់ មនុស្សអាក្រក់នៅចក្រវាលរបស់ មនុស្សពីងពាង Miles Morales ជាមុនសិន។

 

ចង់ដឹងថា នៅពេលមនុស្សពីងពាង ទាំងអស់បានមកជួបជុំគ្នានៅក្នុងចក្រវាលតែមួយបែបនេះ តើនឹងមានអ្វីកើតឡើង? តើមូលហេតុអ្វីដែលធ្វើអោយ មនុស្សពីងពាង ទាំងអស់មកចក្រវាលមួយនេះ? អញ្ជើញទៅទស្សនារឿង Spider-Man: Into the Spider-Verse ដែលនឹងមកដល់គ្រប់រោងភាពយន្តនៅថ្ងៃទី 13 ធ្នូ 2018 ខាងមុខនេះទាំងអស់គ្នា។​

 

ទស្សនា Trailer នៅទីនេះ

/

/

/

/

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/