តារាស្រីកំពូលចម្លែក នាង Lady Gaga កាលពីថ្ងៃទី ១៦ធ្នូ កន្លងទៅ នៅក្រុង ញូវយ៉ក បានបង្កការភ្ញាក់ផ្អើលទៀតហើយ សម្រាប់ទស្សនិកជន ជាពិសេសគឺក្រុមអ្នកប្រមាញ់រូបថត។
ចាកចេញពីសណ្ឋាគារ គេឃើញ កំពូលតារាចម្រៀង Lady Gaga ស្ថិតក្នុងស្ថានភាពចម្លែកជាងសព្វមួយដង។ នាងពាក់កស្រោមមុខដ៏ចម្លែក ប្រៀបដូចកំពុងនៅក្នុងបង្អួច។ ប្រការនេះបានធ្វើឱ្យក្រុមមនុស្សដែលនៅក្បែរនោះ តាមមើលមិនដាក់ភ្នែក។ នេះក៏ជាទិដ្ឋភាពពិសេសមួយសម្រាប់ក្រុមអ្នកប្រមាញ់រូបថត និងអ្នកយកព័ត៌មានផងដែរ។
នៅក្នុងពេលកំពុងចាកចេញពីសណ្ឋាគារ ស្រីស្អាតនេះក៏មិនភ្លេចឆ្លៀតពេល ចុះហត្ថលេខាជូនអ្នកគាំទ្ររបស់ខ្លួន បើទោះជានាងបានឡើងរថយន្ដ។



ដោយ ៖ សីហាប្រភព ៖ DT