កូរ៉េ៖ កូរ៉េខាងត្បូង ពិតជាសម្បូរតារាចម្រៀងមែន​ ពោលគឺប្រទេសនេះសម្បូរទៅដោយក្រុមអ្នកចម្រៀង​ អ្នករុំាពេញនិយមទាំងប្រុស ស្រីតែម្ដង។ បទចម្រៀងក្រុមនីមួយអាចទាក់ទាញប្រិយមិត្ដបានដោយសារ អត្ថន័យ ចង្វាក់ភ្លេង និងជាពិសេសគឺការរុំារបស់ក្រុមអ្នកចម្រៀងផ្ទាល់តែម្ដង។ width=455Chi Chi ក៏ជាក្រុមល្បីមួយក្នុងប្រទេសកូរ៉េផងដែរ ពោលគឺក្រុមនេះមាននារីស្អាតៗរហូតដល់បួននាក់ ជាពិសេសគឺក្បាច់រុំារបស់ពួកគេ ក៏ពិសេសទៀត។ Chi Chi គឺមានសមាជិកចំនួន ៤​ នាក់តែថ្មីៗនេះគេបានទទួលតារាចម្រៀង ស្រីម្នាក់ដែលមកពីក្រុម 'Shine' ចូលជាសមាជិករបស់ពួកគេផងដែរ។width=455ថ្មីៗនេះក្រុម Chi Chi បានចេញបទថ្មីរបស់ខ្លួនដែលមានចំណងជើងថា Love is Energy' ។បទនេះផងដែរ ក៏មានការគាំទ្រពីសំណាក់ប្រិយមិត្តច្រើនផងដែរ ជាពិសេសជាយុវវ័យដែលនិយមគាំទ្របទកូរ៉ូតែម្ដង។ នេះជាវីដេអូរក្លីប​ សូមចុចដើម្បីស្ដាប់ និងមើល៕

 

ដោយ៖ សារិនប្រភព៖ allkpop