ព័ត៌មានកំសាន្ត ៖ ក្រុមតារាចម្រៀងបុរស INFINITE កាលពីថ្ងៃទី ២៥ កុម្ភៈកន្លងទៅនេះ បានចាកផ្សាយ Episode ចុងក្រោយរបស់ខ្លួន MBC Everyone's 'INFINITE's Showtime' ខណៈសមាជិកម្នាក់ ក្នុងចំណោមសមាជិកឯទៀត ពោលគឺ Dongwoo បានលើកឡើងអំពី ការណាត់ជូប ។

នៅពេលដែលមានការចោទសួរ ថាតើអ្វីដែលគាត់ចង់បង្ហាញតាមរយៈ Showtime ? Dongwoo បាននិយាយថា នោះគឺ ការណាត់ជួបនឹង មនុស្សច្រើនគ្នា។ Woohyun បានជជីកសួររកការអះអាង ជាមួយ Dongwoo ថាតើ ពិតឬដែលអ្នកចង់មានការណាត់ជូប guerilla date នៅទីតាំងដែលមានមនុស្សច្រើនគ្នា? បើតាមរបាយការណ៍ បញ្ជាក់ថា guerilla date គឺជា ព្រឹត្តិការណ៍មួយបានជួបភ្លាមៗ ជាមួយអ្នកគាំទ្រ របស់អ្នកនៅតាមដងផ្លូវ ដោយមិនអនុញ្ញាតឲ្យពួកគេ បានដឹងថាមុន។

Sunggyu បាននិយាយថា ទោះបីជាយ៉ាងណាក៍ដោយ ប្រសិនបើនេះជាចម្លើយរបស់ Dongwoo ខ្ញុំគិតថាគាត់គឺ និយាយដោយស្មោះមែនហើយ គាត់គឺពិតជាចង់ទៅធ្វើការណាត់ជួប ជាមួយនឹងមនុស្សនារីម្នាក់ពិតមែន។ ហើយ Dongwoo គឺគ្រាន់តែ ង៉ក់ក្បាលរបស់ខ្លួន ដោយបញ្ជាក់ថានេះជាការពិតមែន៕

ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ allkpop