បទចម្រៀង Abracadabra របស់ Brown Eyed Girls នរណាក៏ល្បីដែរថាជាបទចម្រៀង សិចស៊ីដែលទទួលបាននូវប្រជាប្រិយភាពជាខ្លាំងកាលពីប៉ុន្មានឆ្នាំមុន។ ហើយលោកអ្នកក៏នៅចាំ Ga In ដែរមើលទៅដែលជាសមាជិក Brown Eyed Girls ម្នាក់ផងដែរនោះ នាងជាតារាម្នាក់ដែលមានទេព្យកោសល្យក្នុងការរាំបែប សិចស៊ី គឺស្រើបស្រាលមែនទែន។/Ga In បានបែកមកជាតារាចម្រៀងទោលក្រោយពេលដែលក្រុម Brown Eyed Girls បានរំសាយក្នុងនោះនាងបាន​ចេញបទចម្រៀងប៉ុន្មានបទផងដែរក្នុងអំឡុងពេល ១ ឆ្នាំចុងក្រោយនេះដែលនាងនៅតែមានសម្លេងពិរោះគួបផ្សំជាមួយក្បាច់រាំ សិចស៊ី របស់នាងបានធ្វើអោយនាងរស់នៅក្នុងបរិបទមួយដែលអាចនិយាយបានថានៅតែជាតារាល្បី។/កាលពីពេលថ្មីៗនេះនាងបានផ្ដល់បទសម្ភាសន៍ដល់ទស្សនាវត្តីមួយដែលនាងបាននិយាយពីរឿងបទចម្រៀង Abracadabra របស់ Brown Eyed Girls នាងបានប្រាប់ថាដើមឡើយឈុតឆាករាំបែបសិចស៊ី ក្នុងបទចម្រៀងចាស់មួយបទនោះគឺត្រូវបានគេដាក់ជាបរិបទ Rated R+ ដែលតម្រូវអោយMV មើលបានតែមនុស្សអាយុ ១៩ ឆ្នាំឡើងទៅ តែនាងកំពុងតែមានគំរោងក្នុងការថតបទចម្រៀងថ្មីដែលមានចំណងជើងថា Unfair និងបទ Bloom ដែលជាបទចម្រៀងដែលច្រៀងដោយនាងផ្ទាល់។/

ឈុតឆាកក្នុងបទចម្រៀង Unfair

ហើយបទចម្រៀងថ្មីទាំង ២ បទនេះនឹងត្រូវបានគេរឹតបណ្ដឹងមែនទែនព្រោះនាងនឹងថតបទចម្រៀងនេះជាលក្ខណៈ Rated Double R+ ដែល MV គឺសម្រាប់អ្នកដែលមានអាយុ ២៦ ឆ្នាំឡើងទៅ។/និយាយទៅមកដល់ពេលនេះ Ga In សម្លេងក៏ពិរោះចំណែកឯសិចស៊ី នៅតែសិចស៊ី នាងត្រូវបានគេដាក់ឈ្មោះជារាជនីសិចស៊ីទៅហើយ៕

ដោយ៖ ម៉ូកាប្រភពពី៖ K14