កំពង់ស្ពឺ៖ ភ្នំឧត្តុង្គ មានចំងាយប្រមាណ ៤០គីឡូម៉ែត្រ ពីភាគពាយព្យ នៃរាជធានីភ្នំពេញ។ភ្នំឧដុង្ត បានក្លាយជារមណីយដ្ឋាន ទាក់ទាញជាថ្មី  បន្ទាប់ពីការកសាងព្រះសក្យមុនីចេតិយ ដ៏ធំនៅលើកំពូលភ្នំជ្រុងខាងជើង  ដែលមើលទៅឃើញធំខ្ពស់ និង មានភាពស្រស់បំព្រង។

width=467

ភ្នំនេះ មានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និង ភ្នំអដ្ឋរស្ស   ហើយមានអតីតភាព ជារាជធានីបុរាណ នាសតវត្សរ៍ទី១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦)។

ភ្នំនេះក៏មានទីកន្លែងប្លែកៗដូចជាកន្លែងសម្រាប់សក្ការបូជា អង្គុយលំហែគយគន់ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំនិងមានម្ហូបចំណីលក់ជូនភ្ញៀវ ដែលបានទៅកម្សាន្តផងដែរ។ ទេសភាពដ៏ត្រកាល និង លក្ខណៈប្រវត្តិសាស្ត្រ នៃទីតាំងនេះ បានទាក់ទាញភ្ញៀវទេសចររាប់រយរាប់ពាន់នាក់ ឱ្យចូលមកទស្សនាទីនេះ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

width=467

width=467

width=467

width=467

width=467

ដោយ៖  វណ្ណៈប្រភព៖  sombok