គូស្នេហាមួយគូនេះ មានការស្ទាក់ស្ទើរ និងរកវិធីគេចវេស នៅពេលត្រូវបានភ្ញៀវសួរពីការរៀបការ។

កាលពីថ្ងៃទី ១៩សីហា កន្លងទៅ Yang Mi និង Liu Kai Wei  បានចូលរួមក្នុងពិធីជប់លៀងឧទ្ទេសនាមខ្សែភាពយន្ដ “Holding Love” នៅក្នុងខ្សែភាពយន្ដនេះ អ្នកទាំងពីរដើរតួជាគូស្វាមី និងភរិយា ដែលមានបញ្ហា ប៉ុន្ដេក្រោយមក ពួកគេក៏កាន់តែស្រឡាញ់គ្នាជាងមុខ។ ដោយសារតែពួកគេមានស្នេហាពិត ដូច្នេះ ការសំដែងរបស់ពួកគេបានល្អខ្លាងណាស់។ ទោះជាយ៉ាងនេះក្ដី គូស្នេហាមួយគូនេះ មានការស្ទាក់ស្ទើរ និងរកវិធីគេចវេស នៅពេលត្រូវបានភ្ញៀវសួរពីការរៀបការ។

/

កម្មវិធីខាងលើត្រូវបានប្រារព្ធធ្វើឡើង ក្រោមបែបជាពិធីរៀបការច្រើនគូ(៥០គូ) ដោយមានការធ្វើសាក្សីពី Yang Mi និង Liu Kai Wei។ ក្នុងពិធីនេះ Yang ថ្លែងថា នាងមានការរំភើបនិងអួលៗដើមក។

/

នៅចំពោះមុនគូស្នេហា ចំនួន ១០០នាក់ និងអ្នកដែលបានចូលរួមរាប់សិបនាក់ផ្សេងទៀត Yang Mi និង Liu Kai Wei បានផ្ដល់ជូនគ្នានូវស្នាមថើបដ៏គួរឱ្យចាប់ចិត្ត។ នៅខាងមុខគូស្នេហ៍នេះ មានស្ពាន ជានិមិត្ដរូបនៃការឆ្លងកាត់ឧបសគ្គ ដើម្បីរស់នៅដោយសុភមង្គលជាមួយគ្នា។

/

ស្ទើរពេញមួយកម្មវិធី ពួកគេបានបង្ហាញភាពស្និទ្ធស្នាលយ៉ាងខ្លាំង។ ប៉ុន្ដែ Yang Mi ថ្លែងថា នាងមានការខ្មាសអៀន ដោយសារតែមិនមានទម្លាប់ឱបថើបគ្នា នៅចំពោះមុខមនុស្សច្រើននាក់៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14