ឧទ្យានក្រោមបាតសមុទ្រ ម៉ានីល គឺជាតំបន់ទេសចរណ៍កែច្នៃដ៏ស្រស់ស្អាត និងប្រណិតបំផុតដែលអាចឱ្យភ្ញៀវទេសចរ ដើរកម្សាន្ត និងទស្សនាពពួកសត្វមច្ឆា នៅក្រោមបាតសមុទ្របានដូចនៅផ្ទៃដីធម្មតា។
ឧទ្យានក្រោមបាតសមុទ្រម៉ានីល ត្រូវបង្កើតឡើងដោយប្រើកញ្ចក់ដ៏ក្រាស់បិទធ្វើជាផ្លូវដើម្បី ការពារទឹកមិនឱ្យជ្រាបចូល ដែលមានចម្ងាយ ២៥ម៉ែត្រ សម្រាប់ភ្ញៀវទេសចរ ដើរកម្សាន្ត គយគន់នូវទស្សនីយភាពដ៏ទាក់ទាញ ថតរូបយកទិដ្ឋភាព ដ៏ស្រស់ត្រកាល នៅក្រោមបាតសមុទ្រ។
តម្លៃសំបុត្រ ចូលទស្សនាសម្រាប់មនុស្សម្នាក់គឺមានតម្លៃ ១០ដុល្លារ (សម្រាប់មនុស្សចាស់)និងតម្លៃ ៩ដុល្លារ (សម្រាប់ក្មេង)៕
សូមទស្សនា រូបភាព ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ oceanparkmanilabay