នរណាៗក៏ដឹងដែរថានាង Britney Spears ធ្លាប់មានបញ្ហាជាច្រើនក្នុងរយៈពេល ៥ ឆ្នាំមុនដែលនាំអោយនាងបាត់បង់អាជីពជាអ្នកចម្រៀង ធ្លាក់ខ្លួនជំពាក់លុយគេ និងនៅមានបញ្ហាច្រើនទៀតផង។
ហើយមកដល់ពេលនេះនាងកំពុងតែឡើងកូដវិញហើយដោយនាងបានចេញបទចម្រៀងថ្មីជាមួយWill.i.AM ហើយបានចូលរួមជាមួយ Simon Cowel ក្នុងកម្មវិធី X-Factor តែមើលទៅនាងក៏ហាក់ដូចជាមិនសូវជាស្រួលបួលប៉ុន្មាននោះទេ។
Britney Spears ហាក់ដូចជាមានប្រវត្តិជីវិតលំបាកពេកហើយជាពិសេសក្រោយពេលដែលនាងបានកូនមួយ នាងបានប្រែរូបរាងពីស្រីស្អាត រាងស្វែលម្នាក់ដែលមានអ្នកមានវាល់លានដុល្លាតាមសុំស្នេហ៍មកជាស្រីធាត់ម្នាក់ដែលមានរូបរាងរយីករយាក ហើយក្រោយមកក៏បែកបាក់ប្ដី រហូតដល់បាត់មុខពីសិល្បះ ឈឹងជាង ៥ ឆ្នាំ។កាលពីពេលថ្មីៗនេះនាង Britney Spears ហាក់ដូចជាមានបញ្ហាខួរក្បាលធ្ងន់ធ្ងរដែលនាងបានចូលទៅយំក្នុងបន្ទប់របស់ Demi Lovato ហើយនាងនិយាយរអ៊ូរទាំម្ដងពីរឿងនេះ ម្ដងពីរឿងនោះ មើលទៅជំងឺសរសៃប្រសាទរបស់នាងមិនទាន់ជាស្រួលបួលនោះទេ។ កាលពីឆ្នាំ ២០០៧ ក្នុងកំណើតកូនទី ១ ដោយសារតែមានបញ្ហាផ្សេងៗ ប្ដីរបស់នាងបានចាកចោលនាង ហើយបណ្ដាលអោយនាងគិតថាមកពីនាងកើតកូនហើយរាងធាត់ មិនស្អាត ហើយនាងថែមទាំងកោរសក់ខ្លួនឯងថែមទៀតផង៕
ដោយ៖ ម៉ូកាប្រភពពី៖ TMZ