តារាចម្រៀង Beyonce បានប្រកាសជាសាធារណៈថានាងនឹងមានវត្តមានក្នុងការប្រគុំតន្រ្តីSuper Bowl XLVII ដែលនឹងធ្វើឡើងនាថ្ងៃទី ៣ ខែកុម្ភៈ ២០១៣ ខាងមុខនេះនៅទីលាន Mercedes-Benz Superdome ទីក្រុង New Orleans។/កម្មវិធីនេះត្រូវបានគេចាត់ទុកថាជាកម្មវិធីធំមួយប្រចាំឆ្នាំដែលក្នុងឆ្នាំ ២០១២ នេះ Beyonceត្រូបានអវត្តមានដោយសារតែនាងមានផ្ទៃពោះ ហើយក្នុងឆ្នាំ ២០១២ នេះកម្មវិធីនេះមានការចួលរួមពីសំណាក់តារាចម្រៀងល្បីៗដូចជា Madonna, Nicki Minaj, LMFOA, M.I.A និង CeeLo Green ជាដើម។ ក្នុងឆ្នាំ ២០១២ កម្មវិធីនេះមានអ្នកទស្សនារហូតដល់ទៅ ១១២ លាននាក់ទូទាំងពីភពលោក។ ចាំមើលថាតើឆ្នាំ ២០១៣ នឹងមានអ្វីប្លែកជាមួយ Beyonce និងកម្មវិធី Super Bowl XLVII នោះ៕

ដោយ៖ ម៉ូកាប្រភពពី៖ Idolator