YG Entertainment នឹងធ្វើការប្រគុំតន្រ្តីគំរប់ខួប ១៥ ឆ្នាំរបស់ខ្លួនក្នុងពេលឆាប់នេះ។ ហើយក្នុងនោះផងដែរក៏ត្រូវបានគេដឹងថាក្នុងឆ្នាំ ២០១២ នេះ YG Entertainment រកប្រាក់ចំណេញបានរហូតដល់ទៅជាង ១៤ លានដុល្លាអាមេរិក។
YG Entertainment ត្រូវបានគេស្គាល់ថាជាផ្ទះរបស់តារាចម្រៀងល្បីៗជាច្រើនដូចជា Se7en, BigBang, GD, 2NE1 និងស្ដេចចម្រៀង Kpop Psy ជាដើម។ តាមរយៈតារាទាំងប៉ុន្មានក្រុមដែលបានបង្ហាញឈ្មោះខាងលើនេះត្រូវបានគេបង្ហើបអោយដឹងថាបានរកប្រាក់ចំណេញចូលដល់ផលិតកម្មចំនួនជាង ១២ លានដុល្លាអាមេរិក ខណៈដែលប្រាក់ចំណេញដែលបានមកពី Epik High និង LeeHi មិនទាន់ត្រូវបានគេបូកបញ្ចូល។តែបើតាមប៉ាន់ស្មានទាំងការបូកប្រាក់ចំណេញសរុបតូចណាស់ក៏ផលិតកម្មមួយនេះអាចរកប្រាក់ចំណេញបានជាង ១៤ លានដុល្លាអាមេរិកដែរក្នុងឆ្នាំ ២០១២ នេះ៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop