តារាសម្ដែងថៃដ៏ល្បី Pat Napapa ជាតារាសម្ដែងមួយរូបដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ ព្រមទាំងទទួលបាននូវការគាំទ្រជាច្រើនពីសំណាក់ហ្វេនៗទៅលើសមត្ថភាព និងទេពកោសល្យ របស់នាងផងដែរ។

/

តារាស្រីរូបនេះប្រិយមិត្តប្រាកដជាដឹងហើយថា នាងមានកូនប្រុសមួយរូប ប៉ុន្តែបើងាកមកមើលពីសម្រស់របស់ Pat Napapa នាងនៅតែមានភាពស្រស់ស្អាត មិនថាមុខមាត់ ឬ រូបរាងកាយ គឺមើលទៅមានភាពក្មេងជាងវ័យ បើទោះបីជាពេលនេះនាងមានកូនរួចទៅហើយក្ដី។

/

ដោយឡែក កាលពីថ្មីៗនេះ នាងបានបង្ហោះរូបថតស្លៀកឈុតប៊ីគីនីពណ៌ខ្មៅយ៉ាងស៊ិចស៊ីព្រមជាមួយនឹងស្បែកសខ្ចី បង្ហាញរាងចង្កេះ រួមទាំងសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលនៅតែមើលទៅឃើញថាសម្រស់របស់នាងមានភាពស្រស់ស្អាតមិនផ្លាស់ប្តូរ។

/

/