Yao Chen ក្លាយជាតារាថតរូប ដាក់ក្របទស្សនាវដ្ដី អាក្រក់បំផុតឆ្នាំ២០១២ខណៈដែល Fan Bingbing ដណ្ដើមបានតំណែងជា តារាថតរូបដាក់ក្របទស្សនវដ្ដី ស្អាតបំផុត ឆ្នាំ ២០១២

 width=310

លទ្ធផលនៃការជ្រើសរើសស្រីស្អាតដែលថតរូបដាក់ក្របមុខ បានស្អាតបំផុត និងអាក្រក់បំផុតក្នុងឆ្នាំ ២០១២ របស់ netizen C-biz កាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលសម្រាប់មនុស្សមួយចំនួន។ និមិត្តរូបផ្នែកម៉ូដែល C-biz 2010 នាង Yao Chen    បាន យកឈ្នះ លើ​ Zhang Yuqi និង Jolin Tsai និងបានក្លាយជាតារាថតរូបដាក់ក្របទស្សនាវដ្ដី អាក្រក់បំផុតក្នុងឆ្នាំ ២០១២។

width=323

Yao Chen ត្រូវធ្លាក់ចំណាត់ថ្នាក់យ៉ាងច្រើន ដោយទទួលបានសម្លេងឆ្នោត ៤២% ប៉ុន្ដែនេះក៏មានមូលហេតុរបស់វា។ ក្រៅពីត្រូវគេរិះគន់ថា មានលក្ខណៈរឹងដូចដុំថ្ម នៅក្នុងរូបថតនៅលើ “Esquire” ក៏មានមូលហេតុចម្បងមួយទៀត គឺ ទទួលឥទ្ធិពលពី Gan Lulu ដោយសារតែមុននោះ Gan Lulu ​គឺជាអ្នកដែលបានប្រើប្រាស់ឈុតស្រដៀងគ្នានេះ ខណៈដែលនាងបានចូលរួមពិធីពិព័រណ៍រថយន្ដអន្ដរជាតិ បណ្ដាលឱ្យ Yao Chen ​ធ្លាក់ក្នុងស្ថានភាព ជាន់ ម៉ូដែលគេ។

width=334

ក្រៅពីនេះ កំពូលតារា Fan Bingbing ក៏មិនមានការលំបាកនោះទេ ក្នុងការដណ្ដើមបានតំណែងជា តារាថតរូបដាក់ក្របទស្សនវដ្ដី ស្អាតបំផុត ឆ្នាំ ២០១២។ ចំណែកចំណាក់ថ្នាក់ទីពីរសម្រាប់តំណែងនេះ គឺបានទៅលើ តារាសំដែងស្រី នាង Zhou Xun ។

width=336

 

ដោយ ៖ សីហាប្រភព ៖ LD