បារំាង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល កាលពីព្រឹកថ្ងៃ ១៩ កញ្ញានេះថា ក្រុមតារាចម្រៀងស្រី 'Le Crazy Horse' របស់ប្រទេសបារាំង នឹងមកធ្វើការសម្ដែងក្នុងប្រទេសអង់គ្លេសក្នុងសប្ដាហ៍នេះ។

width=457

ប្រភពខាងលើបានអោយដឹងថា​ 'Le Crazy Horse' គឺជាក្រុមចំរៀងមួយ ដែលត្រូវបានបង្កើតឡើង ក៏ដូចជាមានប្រជាប្រិយភាពយ៉ាងខំា្លង ក្នុងប្រទេសបារាំងរយៈពេល ៦០ឆ្នាំមកហើយ។ឈ្មោះក្រុមច្រៀងនេះ ក៏ដូចជាអ្នកចម្រៀងគ្រប់ជំនាន់ទាំងអស់ ត្រូវបានដក់ជាប់ ក្នុងចិត្ដនៃជនជាតិបារាំងគ្រប់ស្រទាប់មនុស្សទាំងអស់។ ពេលខ្លះជាតិសាសន៏ដ៏ទៃ បានយល់ថា វាជារឿងព្រេងបុរាណដ៏ល្អមួយ​ ដែលបានបន្សល់ទុក ក្នុងប្រទេសបារំាងតាំងពីយូរលុងណាស់មកហើយ។

width=457

width=457ការមកសម្ដែងនៅប្រទេសអង់គ្លេសនេះទៀតសោត គឺក្រោមការអញ្ជើញពីប្រជាជនអង់គ្លេស ក៏ដូចជាប្រជាជាជនបារាំងជាច្រើននាក់ ដែលរស់នៅក្នុងប្រទេសអង់គ្លេស ដែលចង់មើល និងឃើញនូវតារាចម្រៀងរបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយ គេសង្ឃឹមថា ក្រុមតារាចម្រៀងនេះ នឹងអាចទាក់ទាញទស្សនិកជន នៅប្រទេសអង់គ្លេសបានច្រើន ហើយព្រមទាំងទទួលបាននូវការពេញចិត្ដ ពីសំណាក់យុវវ៏យផងដែរ។ នេះជាវីដេអូក្លីបខ្លីមួយ (Teaser) ដែលបង្ហាញដោយក្រុម Le Crazy Horse ។ សូមចុចដើម្បីមើល៕

 

ដោយ៖ នារីប្រភព៖ dailymail