តារាថៃ ដ៏មានកេរ្ដិ៍ឈ្មោះបោះសម្លេង ក្នុងខ្សែភាពយន្ដ ដែលប្រិយមិត្ដតែងតាមដានទស្សនាលើកញ្ចក់ទូរទស្សន គឺកញ្ញា Yaya Urassaya Sperbund និងកញ្ញា  Kimmy Kimberley Anne Voltemas គឺជាកំពូលតារាភាពយន្ដ ដែលបម្រើការងារឱ្យស្ថានីយ៍ទូរទស្សន៍ Thai TV3 ហើយអ្នកទាំងពីរក៏ជាមិត្ដសម្លាញ់នឹងគ្នាជាច្រើនឆ្នាំមកហើយផងដែរ ។  ប្រិយមិត្ដប្រហែលជាមិនធ្លាប់ដឹងពីអាថ៍កំបាំងរបស់តារាស្រីពីររួបនេះទេ ដូច្នេះសូមតាមដាមទាំងអស់គ្នាខាងក្រោម៖

/

១. តារាស្រីទាំងពីរ គឺជាកូនកាត់ពីរសាសន៍ គឺថៃ និងអឺរ៉ុប។ Yaya Urassaya ជាកូនកាត់ថៃ-ណកវ៉េ ចំណែកឯ Kimmy Kimberley វិញជាកូនកាត់ថៃ-អាឡឺម៉ង់។

២. Yaya Urassaya ចម្រើនវ័យធំធាត់ នៅក្នុងប្រទេសថៃ ចំណែកឯ Kimmy Kimberley វិញរស់នៅក្នុងប្រទេសអាឡឺម៉ង់ ពេលនាងនៅក្មេង មុនពេលផ្ទេរមករស់នៅក្នុងប្រទេសថៃ។

/

៣. Yaya Urassaya សញ្ញេកុងត្រាធ្វើការឱ្យស្ថានីយ៍ទូរទស្សន៍ Thai TV3  មុន Kimmy Kimberley មួយឆ្នាំ។

៤. អ្នកទាំងពីរ បានក្លាយជាមិត្ដសម្លាញ់នឹងគ្នា ក្រោយសម្ដែងរឿងភាគរួមគ្នាឱ្យស្ថានីយ៍ទូរទស្សន៍ Thai TV3 ក្នុងរឿង”4 Huajai Haeng Khon Kao”។

៥. ក្នុងនាមជាមិត្ដសម្លាញ់ Yaya Urassaya តែងគាំទ្រ Kimmy Kimberley នៅពេលមានរឿងអ្វីមួយកើតឡើង ។

/

៦.  អ្នកទាំងពីរជួបស្នេហ៍ពិតរបស់ពួកគេ នៅកន្លែងថតភាពយន្ដ។ នាពេលថ្មីៗនេះ  Kimmy Kimberley  បានណាត់ជួបគូស្នេហ៍ គឺលោក Mark Prin រីឯ Yaya Urassaya កំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងលោក Nadech Kugimiya ។

៧.  អ្នកទាំងពីរ បានក្លាយជាមិត្ដសម្លាញ់នឹងគ្នាជិត ១០ ឆ្នាំមកហើយ។

៨. ឆ្នាំនេះទាំង Yaya Urassaya  និង  Kimmy Kimberley សម្ដែងជាតួអង្គកូនភ្លោះ ក្នុងខ្សែភាពយន្ដភាគរបស់ស្ថានីយ៍ទូរទស្សន៍នេះ ដែលមានឈ្មោះក្នុងរឿងថា Klin Ka Salon និង Song Sanaeha និងរួមសម្ដែងជាមួយនឹងលោក James Ma ៕

/

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ thaiupdate