ថ្មីៗនេះ Selena បានផ្តល់បទសំភាសន៍ទៅវិទ្យុ Miami's Y100 ពេលដែលសួរដល់សំនួរ អំពីរឿងរៀបការ ជាមួយ Justin Bieber នាងបានឆ្លើយតប យ៉ាងដាច់អហង្ការ ។ Selena និយាយថា នាងមិនចង់គិតទេ នាងមិនទាន់នឹងអាយុ ២១ ឆ្នាំផង នាងត្រូវការសប្បាយនិង យកក្រេបយក បទពិសោធន៍ក្នុងជីវិតវ័យក្មេងស្រស់ស្អាតមួយនេះសិន មុននឹងគិតដល់រឿងនោះ ។
គួរបញ្ជាក់ផងដែរថា ថ្មីៗនះគេបានលេខលឺដំណឹងថា Justin Bieber បានពឹងអោយអ្នករចនាម៉ូតគ្រឿងអលង្ការដ៏ល្បី Neil Lane ជួយធ្វើចិញ្ជៀនអោយ ដោយចង់ដាក់ពេជ្រលឿងធំមួយភ្ជាប់ជាមួយចិញ្ជៀន ស្រោបដោយពេជ្រតូចៗ ហើយចិញ្ជៀនអាចជា ផ្លាកទីន ឬ មាស ដើម្បីផ្គាប់ចិត្ត Selena សុំនាងរៀបការ ៕
ដោយ ៖ លីលីប្រភព ៖ k14