ប្រជាជនចិន មានចំនួនដល់ទៅច្រើនជាង ១៣០០ លាននាក់ តើអ្នកដឹងទេថានៅក្នុងនោះមានស្រីស្អាតប៉ុន្មានលាននាក់ទៅ?
ប្រហែលជារាប់មិនអស់ទេ ចុះទំរាំតែស្វែងរកស្រីស្អាតលេខ ១ ប្រចាំប្រទេសនោះ មុខជាមិនអាចទៅរួចនោះទេ។ តែកាលពីពេលថ្មីនេះគេបានរកឃើញហើយ ម្ចាស់ដំណែងស្រីស្អាតលេខ ១ ប្រចាំស្រុកចិននោះ។នាង Xin Yuan Zhang ជាអ្នកស្រុកខែត្រ Hubei ដែលនាងបានកើតក្នុងឆ្នាំ ១៩៩០ ត្រូវបានគេអោយនាមថាជាស្រីស្អាតលេខ ១ ប្រចាំប្រទេសចិន។ នាងបានចាប់ផ្ដើមប្រើប្រាស់ Internet ក្នុងឆ្នាំ ២០០៨ ដោយបានបង្ហោះរូបភាពរបស់នាងជាបន្តបន្ទាប់។នាង Xin បានបញ្ចប់កម្រិតសិក្សាផ្នែកសម្ដែងពី Central Academy of Drama ក្នុងទីក្រុង ប៉េកាំងហើយក្នុងវ័យ ២២ ឆ្នាំនេះនាងកំពុងតែឈានជើងចូលក្នុងវិស័យសម្ដែង៕






ដោយ៖ ម៉ូកាប្រភពពី៖ rocketnews24