បូរ៉ាបូរ៉ា គឺជាកោះឋានសួគ៌ដ៏ស្រស់ត្រកាល ពោរពេញទៅដោយទស្សនីយភាពដ៏ប្រណិត ប្លែកភ្នែកជាមួយនឹងទេសភាព  និង  បរិយាកាស   ដ៏ទាក់ទាញ    ដែលមានទីតាំងស្ថិតនៅក្នុង   តំបន់កម្សាន្តFrench Polynesia នៅលើទឹកដីប្រទេស បារំាង។

កោះបូរ៉ាបូរ៉ា ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត ដែលអាចឱ្យភ្ញៀវទេសចរ  គយគន់នូវទិដ្ឋភាពដ៏ស្រស់បំព្រង ជាច្រើននៅលើកោះ ដូចជា៖ ថ្មប៉ប្រះទឹក ឆ្នេរខ្សាច់ពណ៌សក្បោះ ដ៏វែងអន្លាយទឹកសមុទ្រថ្លាឈ្វេងដូចកញ្ចក់ឆ្លុះមុខ  អមជាមួយនឹងទេសភាពព្រៃឈើ និង ភ្នំពណ៌បៃតងនៅព័ទ្ធជុំវិញ   បង្កើតបានជាតំបន់កម្សាន្តឋានសួគ៌លោកី    ដ៏ស្រស់ស្អាត   នៅលើភពផែនដី។ ជាពិសេសសណ្ឋាគារលើទឹកដ៏ប្រណិត  សាងសង់ពីឈើប្រកស្បូវ   បំពាក់ដោយសម្ភារប្រើប្រាស់ដ៏ទំនើបនៅខាងក្នុង អាចឱ្យអ្នកស្នាក់នៅប្រកបដោយមានផាសុភាព និងរ៉ូម៉ែនទិច។

ពិតណាស់កោះបូរ៉ាបូរ៉ា គឺជាតំបន់ទេសចរណ៍ធម្មជាតិ និងជាកន្លែងសម្រាកលំហែកាយ  ដ៏ពិសិដ្ឋដែលអាចព្យាបាលភាពនឿហត់  អារម្មណ៍តានតឹង និងទុកព្រួយទាំងឡាយ នៅក្នុងចិត្ត ប្តូរមកវិញនូវភាពរីករាយ អារម្មណ៍ស្រស់ស្រាយ និងចង់ចំានូវទិដ្ឋភាពល្អៗ៕

សូមទស្សនា វីដេអូ ខាងក្រោម

Bora

Bora

Credit: Samantha Tran

Bora

Bora

Credit: Pierre Lesage

Bora

Credit: Samantha Tran

Bora

Credit: Matteo Foiadelli

Bora

Bora

Bora

Credit: Samantha Tran

Bora

Credit: Anthony Rosales

Bora

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ beautifulplaces