My Hero Academia ជារឿង Manga ដែលបានបោះពុម្ពក្នុងទស្សនាវដ្តី JUMP Comic ដែលមានប្រជាប្រិយភាព និងរកចំណូលបានច្រើន និងជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោម Manga ដទៃទៀត។

/

            ក្នុងវគ្គថ្មីនេះថ្នាក់ 1-A បានចុះល្បាតនៅទីកន្លែងមួយ ដែលដាច់ស្រយាលពីទីក្រុង ប៉ុន្តែទីនោះប្រៀបបានដូចជាឋានសួគ៌មួយ ដែលមានធម្មជាតិស្រស់ស្អាត និងភាពរួសរាយរាក់ទាក់របស់ប្រជាជននៅទីនោះ។ ប៉ុន្តែអ្វីៗបានប្រែប្រួលបន្ទាប់ពី ពួកគេត្រូវបានអុកឡុកដោយជនអាក្រក់ម្នាក់ឈ្មោះថា Nine ដែលមានថាមពលដូចទៅនឹង All For One ។ បេសកកម្មនេះបានក្លាយទៅជារឿងមួយ ដែលពួកគេត្រូវតែរួមដៃគ្នា និងតស៊ូកម្ចាត់សត្រូវអោយអស់ពីសមត្ថភាព។

/

            ព្រឹត្តិការណ៍ដ៏ស្មុគស្មាញនេះ នឹងមាននៅក្នុងរឿង My Hero Academia : Heroes Rising ដែលកំពុងមានចាក់បញ្ចាំងក្នុងរោងភាពយន្តហើយ។

/

/

ដើម្បីទទួលបានព័ត៌មានលម្អិតពីភាពយន្តនេះ និង ព័ត៌មានផ្សេងៗទៀតទាក់ទងនឹងភាពយន្តដែលលោកអ្នកចូលចិត្ត លោកអ្នកអាចចូលទៅកាន់គេហទំព័រចៃកុនតាមរយៈ www.cinema.com.kh ឬ តាមប្រព័ន្ធបណ្តាញសង្គមដូចជា៖ www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID៖ @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ផងដែរ ៕