ប្រិយមិត្តប្រាកដជាដឹងហើយថា មានតារាថៃជាច្រើន បានបង្ហាញនូវមុខគូរស្នេហ៍ របស់ខ្លួនជាសាធារណៈ បង្ហាញឲ្យដឹងពីទំនាក់ទំនងរវាងគូស្នេហ៍របស់ខ្លួន។

ដោយឡែក ហ្វេនៗតារាថៃច្បាស់ជាបានដឹងហើយ ពីទំនាក់ទំនងរវាង Ken Phupoom និង Esther Supreeleeda ដែលអ្នកទាំងពីរបានបង្ហាញថាជាគូស្នេហ៍នឹងគ្នាជាសាធារណៈ ហើយពួកគេបានទាក់ទងគ្នាបានច្រើនឆ្នាំមកហើយ។

អ្វីដែលពិសេសនោះ អ្នកទាំងពីរបានធ្វើរឿងស្វិតមួយ មុនថ្ងៃឆ្លងឆ្នាំសកល ជាមួយនឹងដំណើរកម្សាន្តនៅឯ ភូកេត។

ជាមួយនឹងសកម្មភាពនៃការដើរលេងនៅឯ ភូកេតវិញ មើលទៅអ្នកទាំងពីរ មានភាពសប្បាយរីករាយ ហើយរ៉ូម៉ែនទិកខ្លាំង ដែលអាចឲ្យហ្វេនៗមួយចំនួនច្រណែនបាន៕
