ឆ្នេរ Boracay គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើកោះ Boracay នៅក្នុងប្រទេសហ្វីលីពីន។ ឆ្នេរ Boracay ជាតំបន់កម្សាន្ត ដ៏មានប្រជាប្រិយភាព ពោរពេញទៅដោយទេសភាពដ៏ស្រស់ត្រកាល ស្រស់បំព្រង ត្រជាក់ភ្នែក ប្លែកអារម្មណ៍ ជាមួយនឹងទិដ្ឋភាពដ៏ទាក់ទាញ។
ឆ្នេរ Boracay សម្បូរទៅដោយបរិយាកាសខ្យល់ធម្មជាតិបរិសុទ្ធមានឆ្នេរខ្សាច់ពណ៌សក្បោះ ទឹកសមុទ្រដ៏ថ្លាឈ្វេង និងមានកន្លែងអង្គុយទទួលទានអាហារ ធ្វើពីឈើប្រកស្បូវ តម្រៀបគ្នាជាជួរនៅតាមមាត់ឆ្នេរ។
ជាពិសេស តំបន់កម្សាន្តដ៏ស្រស់ស្អាត អាចផ្តល់ឱ្យភ្ញៀវទេសចរ ជាច្រើនរីករាយជាមួយនឹងការគយគន់ទេសភាព នៅជុំវិញកោះ ឡើងភ្នំ ហែលទឹក ជិះទូក ស្ទួចត្រី ជិះកង់ មុជទឹកទស្សនានូវក្រោមបាតទឹក ដេកហាលថ្ងៃ និងរីករាយកម្សាន្តទេសភាពដ៏ស្រស់ស្អាតនាពេលរាត្រីតាមមាត់ឆ្នេរ៕
សូមទស្សនា រូបភាព ខាងក្រោម





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ ratestogo