ក្រោយពេលដែលបានចេញសម្ដែងថែមមួយឆាកទៀតកាលពីថ្ងៃសៅរ៍នៅ Saitama Arena ប្រទេសជប៉ុន គេសង្កេតឃើញតារាចម្រៀង Kim Hyun Joong ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅមិនត្រឹមតែទទួលបានពីប្រិយមិត្តនោះទេ គេសង្កេតឃើញមានបាច់ផ្កាពីសំណាក់តារាល្បីៗផងដែរ។/ខាងផលិតករបានបង្ហាញរូបភាពកន្រ្តកផ្កាដែលទទួលបានពីសំណាក់តារាល្បីជាច្រើនដែលបានផ្ញើហើយអ្នកទាំងអស់នោះសុទ្ធសឹងតែជាតារាល្បីក្នុងប្រទេសកូរ៉េ និងជប៉ុន ដូចជា Shun Oguri, BaeYong Joon, Kim Soo Hyun, Joo Ji Hoon មិនត្រឹមតែប៉ុណ្ណោះគេឃើញមានបាច់ផ្កាដែលទទួលបានពី Justin Davis និង Justin Bieber ផងដែរ៕/ 

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop