ថ្មីៗនេះក្នុងកម្មវិធី មហោស្រពភាពយន្ត Cannes Film Festival នៅបារាំង គេបានប្រទះឃើញផ្សាយចូលរួមបង្ហាញខ្លួន ដោយមានអង្គរក្ស ៣ នាក់អមផងដែរ ។

/តាមពិតទៅ Psy នោះគឹក្លែងក្លាយទេ ហើយអ្វីដែលគួរអោយឆ្ងល់នោះ គឺគ្មានអ្នកណាម្នាក់ដឹងសោះ រហូតទាល់តែចប់កម្មវិធី ។ គេចាប់ផ្តើមដឹងការពិត ពេលដែលផ្សាយបានប្រាប់ថា រូបគេមិនបានចូលរួមក្នុងកម្មវិធីនៅបារាំងទេ ព្រោះថ្ងៃនោះ Psy ជាប់រវល់នៅកម្មវិធី Billboard MusicAwards 2013 នៅអាមេរិច ។ បន្ទាប់ពីកិច្ចសំភាសន៍រួចមក ទើបធ្វើអោយមានការភ្ញាក់ផ្អើលថាPsy ដែលបានទៅជួប និង ថតរូប ចូលរួមកម្មជប់លៀង ជាច្រើននៅ Cannes នោះគឺក្លែងក្លាយទេ ហើយគេសរសើរថា បុរសម្នាក់នោះមិនដឹងមកពីណាទេ ពិតជាពួកែសំដែងមែន ចេះទប់អារម្មណ៍ បានពេញមួយកម្មវិធីដោយគ្មានអ្នកណាដឹងសោះ ៕

/

/

ដោយ ៖ លីលីប្រភព ៖ k14