ខ្សែភាពយន្តរឿង Chinese Zodiac របស់ ឈិនឡុង នឹងត្រូវបានចាក់បញ្ចាំងនាពេលឆាប់ៗនេះដោយក្នុងនោះគេសង្កេតឃើញតារាវ័យ ៦០ ប្លាយរូបនេះបានរៀបចំក្នុងការដាក់រូបសំណាកមួយចំនួននៅសួនសាធារណៈនៃទីក្រុងប៉េកាំងប្រទេសចិន ហើយក៏ដើម្បីផ្សាយអំពីខ្សែភាពយន្តដែលមិនទាន់ចាក់បញ្ចាំងរបស់គេផងដែរ។/រូបសំណាកដែលគេយកទៅដាក់នោះគឺជារូបសំណាកឆ្នាំតំណាងទាំង ១២ ដែលត្រូវបានផ្លាស់ថ្មីដែល Jackie Chan ចំណាយប្រាក់ចេញថ្លៃធ្វើដោយខ្លួនឯងផ្ទាល់។ ខ្សែភាពយន្ត Chinese Zodiacរបស់ ឈិនឡុង នឹងត្រូវបានចាក់បញ្ចាំងនាថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០១២ នេះ៕

ដោយ៖ ម៉ូកាប្រភពពី៖ asiancrunch