តារាចម្រៀង Pop វ័យ ២៧ ឆ្នាំ Katy Perry ក្រោយពេលជីវិតមានភាពមិនរលូនជាមួយនឹងអតីតស្វាមីជាតារាកំប្លែងសញ្ជាតិអង់គ្លេស Russell Brand ដែលនាំឲ្យមានការលះលែងគ្នាក្នុងឆ្នាំ ២០១១ នោះបានបណ្ដាលអោយអាជីពសិល្បះរបស់នាងរង្គោះរង្គើ ដោយបានធ្លាក់ចេញពីពិភពសិល្បះជាច្រើនខែទោះបីជានាងបានចេញផ្សាយបទចម្រៀងថ្មីជាច្រើនក្ដី។/ប៉ុន្តែជីវិតការងារ និងស្នេហាដ៏លំបាកនេះបាននាំអោយនាងចេញបានជាខ្សែភាពយន្ត 3D មួយរឿងដែលមានចំនងជើងថា Part Of Me ដែលជាខ្សែភាពយន្តឯកសារនិយាយពីខ្សែជីវិតរបស់នាងផ្ទាល់ ដែលធ្លាប់លំបាក និងធ្លាប់មានមោទនភាពដោយសារអាជីពជោកជ័យ។ ក្នុងខ្សែភាពយន្តនេះនិយាយអំពីជីវិតរបស់ Katy Perry គ្រប់ដំណាក់កាលទាំងការទទួលឈ្មោះជា តារាក្នុងដួងចិត្តយុវវ័យដែលនាងមានក្រុមអ្នកគាំទ្រនាងដែលគេហៅថា Katycats នៅលើ Twitter និង facebook ហើយធ្លាប់ត្រូវបាន Forbes ប្រកាសនាងជាតារាស្រ្តីដែលរកប្រាក់បានច្រើនជាងគេបំផុតលេខ ៣ ក្នុងឆ្នាំ ២០១១ ជាមួយទ្រព្យសម្បត្តិ ៤៤ លានដុល្លាអាមេរិក អាល់ប៊ុមចម្រៀងរបស់នាងសរុបគឺលក់ដាច់អស់ជាង ៤៨ លានបន្ទះនៅសហរដ្ឋអាមេរិក ជាមួយនឹងបទចម្រៀងល្បីៗដូចជា Fire Work, California Gurls, E.T, Hot N Cold, One Of The Boys និងបទចម្រៀង Teenage Dream។នាងត្រូវបានគេយកឈ្មោះរបស់នាងទៅដាក់ជា Brand Name លើទឹកអប់ ថ្នាំលាបក្រចក និងផលិតផលសម្រស់ជាច្រើនមុខទៀត ហើយជាមួយគ្នានេះផងដែរ នៅថ្ងៃទី ៣០ ខែ ១១ ខាងមុខនេះនាងនឹងត្រូវបានគេផ្ដល់រង្វាន់ជា Billboard Woman of The Year ក្នុងកម្មវិធី Billboard Women Music Event ក្នុងទីក្រុង New York ផងដែរ។

ដោយ៖ ម៉ូកាប្រភពពី៖ starlife