បាងកក៖ Bangkok’s canals គឺជាព្រែកដ៏ទាក់ទាញមួយ អមសងខាងដោយផ្ទះប្រជាជនរាប់រយគ្រួសារ ដែលមានទីតំាងស្ថិតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ។
ព្រែកបាងកក ជាតំបន់កំសាន្តដ៏ស្រស់ស្អាត ជាមួយនឹងទេសភាពនៅលើផ្ទៃទឹកដ៏ស្រស់បំព្រង មានទូកដឹកភ្ញៀវទេសចរណ៍ ទូកលក់អីវ៉ាន់ និងទូកលក់អាហារជាច្រើន សំរាប់ភ្ញៀវទេសចរណ៍ មកកំសាន្ត និងសំរាកលំហែកាយ។
ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្តនៅព្រែកបាងកក រីករាយកំសាន្តជាមួយនឹងការជិះទូកមើលទេសភាពលើផ្ទៃទឹក ទិញទំនិញតាមទូក គយគន់ថ្ងៃលិច និងសិក្សាស្វែងយល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងព្រែក៕







ដោយ៖ វណ្ណៈប្រភព៖ BBC