មីកូនូស ហ្គ្រេន (Mykonos Grand) គឺជាតំបន់កម្សាន្តដ៏ប្រណិតមួយ ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដែលមានទីតាំងស្ថិតនៅលើកោះធម្មជាតិ មីកូនូស មានចម្ងាយប្រមាណជា ៣ម៉ាយ ពីក្រុងមីកូនូស ប្រទេសក្រិក។
នៅកោះ មីកូនូស មានឆ្នេរខ្សាច់ដ៏ល្បីល្បាញមួយ ឈ្មោះ ឆ្នេរខ្សាច់ Ayios Yiannis ដែលត្រូវបានគេស្គាល់ថាជាកន្លែងសម្រាប់សម្រាកគយគន់សម្រស់ថ្ងៃលិចដ៏ស្រស់ស្អាត និងជាតំបន់ដ៏រ៉ូម៉ែនទិចសម្រាប់គូសង្សារឬគូស្នេហ៍ផ្តិតយកទេសភាព ដ៏ស្រស់ត្រកាល ផ្តល់ភាពកក់ក្តៅ អារម្មណ៍ដ៏សិ្នទិ្ធស្នាល និងភាពផ្អែមល្ហែមអមនឹងបរិយាកាសដ៏សម្បូរបែបប្រណិត ទាក់ចិត្តមិនអាចបំភ្លេចបាន៕
សូមទស្សនា វីដេអូ ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ mykonosgrand