សិល្បករ សិល្បការិនី នានា កំពុងតែខ្សឹបខ្សៀវ ពីជយលាភី អាណាចក្រតារា លើកទី២ បន្ទាប់ពី សន្ទុះគាំទ្រនៅលើទំព័រ anachakdara.com មានសំឡេង ប្រដំប្រសងគ្នា។
ជាក់ស្ដែងអារម្មណ៍ ភ័យអរកំពុងកើតមាន ក្នុងចំណោមក្រុមសិល្បករ សិល្បការិនី និង ទស្សនិកជន ដែលធ្វើការបោះឆ្នោត គាំទ្រចំពោះតារា ក្នុងដួងចិត្តរបស់ពួកគេ រវាងពេលជាងមួយខែ កន្លងមកនេះ។ តារាជាច្រើនដួង កំពុងតែមានសំឡេងគាំទ្រ ប្រហាក់ប្រហែលគ្នាទាំង ផ្នែកសម្ដែង និងពិធីករ។
លោក អូន ឧស្សាន៍ ជយលាភី អាណាចក្រតារា ឆ្នាំមុនផ្នែកតារាស៊ីវិល័យ មានសំឡេងគាំទ្រផ្កាយប្រាំ នៅលើទំព័រ anachakdara.com បាននិយាយថា លោករំភើបជាខ្លាំង ឃើញមានការគាំទ្រច្រើន ពីទស្សនិកជន។ លោកមានសុទិដ្ឋិនិយមថា នឹងអាចទទួលបានពានរង្វាន់ពី កម្មវិធីអាណាចក្រតារា ទៀតនៅឆ្នាំ នេះ បើនៅតែទទួលបានការគាំទ្រច្រើន របៀបនេះបន្តជាប់រដឹកនោះ។
ដោយឡែកតារាសម្ដែង កំពុងទទួលបានការគាំទ្រកញ្ញា មាន សូនីតា បានថ្លែងទាំងអារម្មណ៍ ត្រេកអរថា៖ “មិនដឹងជាបានយើង ឬមួយបានគេឡើយ ខ្ញុំភ័យអរផងម៉េចទេ នៅពេលចូលទៅ មើលម្ដងៗព្រោះអីគេក៏ពេញ យើងក៏ពេញ”។ ទោះជាយ៉ាងណាក៏ដោយតារាសម្ដែងស្រស់ស្អាតរូបនេះ មិនបានអាក់អន់ស្រពន់ចិត្ត អ្វីទេប្រសិន បើចាញ់ក៏ដោយ។
លោក ប៉ែន ចំរុង តារាកំពុងតែមានប្រជាប្រិយភាពទាំងសម្ដែង និងពិធីករបានព្រលយថា៖ “អារម្មណ៍របស់ខ្ញុំសប្បាយ នៅពេលឃើញបងប្អូនគាំទ្រ ខ្ញុំច្រើនបែបនេះ។ ឈ្នះពាន ឬមិនឈ្នះ មិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺការគាំទ្ររបស់ទស្សនិកជនកន្លងមក”។
ពិធីការិនីចំណូលថ្មីរបស់ CTN កញ្ញា គង់ វង្សយ៉ាទី បង្ហាញអារម្មណ៍ថា៖ “ដំបូងខ្ញុំគិតថា មិនបានច្រើនបែបនេះទេ ព្រោះគិតថាខ្លួនឯងទើប ប្រឡូកធ្វើជាពិធីការិនី។ ប៉ុន្តែនៅពេលឃើញ ការគាំទ្រច្រើនបែបនេះ សប្បាយចិត្តមែនទែន”។
មួយទៀតងាក ទៅរកពិធីករ ស្រស់សង្ហាររបស់ទូរទស្សន៍ MYTV តាប៊ុយ និយាយថា៖ “មិនដឹងថា បានយើងឬគេទេឆ្នាំនេះ ខ្ញុំបុកពោះក្ដុកៗតែម្ដងនៅពេលលឺសួរបែបនេះ។ ខ្ញុំគិតថាឆ្នាំនេះជាការប្រកួតមួយ ដ៏ស្វិតស្វាញរបស់តារានានា ហើយមានតារាយើងជាច្រើន បានខិតខំសម្រិតសម្រាំង សមត្ថភាពរបស់គេរៀងៗ ខ្លួនដើម្បីដណ្ដើមពាននេះ”។
តារាសម្ដែង ដែលគេឱ្យរហ័សនាមថា អ្នកសិល្បៈពូកែអួតរឿងសំលៀកបំពាក់ និងកំពុងមានសំឡេង គាំទ្រផ្កាយប្រាំនៅលើទំព័រ anachakdara.com ដែរកញ្ញា ព្រីម លីហ្សា បានលើកឡើងថា “មិននឹកស្មានថា ខ្ញុំមានអ្នកគាំទ្រច្រើន បែបនេះទេពីមុនមក ដល់ឃើញគេបោះឆ្នោតគាំទ្រ ច្រើនបែបនេះ អារម្មណ៍របស់ខ្ញុំរីករាយជា ខ្លាំង”។
យ៉ាងណាក៏ដោយតារា Sexy រូបនេះ បានស្នើឱ្យទស្សនិកជនគាំទ្រ នាងតទៅទៀត រហូតដល់ចប់កម្មវិធី ដើម្បីឱ្យនាងក្លាយជាបេក្ខភាពនៃពានរង្វាន់នេះ។
កម្មវិធីអាណាចក្រតារា នឹងប្រគល់ពានដល់សិល្បករ សិល្បការិនីនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៣ខាងមុខ។ កម្មវិធីនេះនឹងធ្វើការផ្សាយផ្ទាល់នៅស្ថានីយទូរទស្សន៍ CTN ចាប់ពីម៉ោង ៧ល្ងាចតទៅ។
“អាណាចក្រតារា” ឆ្នាំនេះ នាំមកជូនដោយក្រុមហ៊ុនស្រាបៀរ ABC Stout និង ក្រុមហ៊ុន Sabay។ ក្រៅពីនេះនៅមានដៃគូសហការឧបត្ថម្ភមួយចំនួនទៀត ដូចជា ក្រុមហ៊ុន Dell, Shokubutsu, Revlon Cosmetic, Vslim, និង Tous les Jours។ ស្ថានីយទូរទស្សន៍ CTN ជាដៃគូផ្សព្វផ្សាយផ្លូវការ ខណៈកាសែតភ្នំពេញប៉ុស្តិ៍ជាភាសាខ្មែរផ្សាយរៀងរាល់ថ្ងៃសុក្រ និងទស្សនាវដ្ដីប្រជាប្រិយ ជាដៃគូឧបត្ថម្ភផ្ដាច់មុខសម្រាប់ការផ្សព្វផ្សាយកម្មវិធី៕

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល