អាមេរិក៖ នៅពេលគេបង្ហាញវីដេអូ នៃការធ្វេសប្រហែលរបស់ម្ដាយ ដែលបណ្ដាលអោយរទេះកូនតូចរបស់ខ្លួន រអិលដោយនាំទាំងកូនតូច ចូលទៅក្នុងរណ្ដៅផ្លូវរទេះភ្លើងនោះ គឺវាបានធ្វើអោយមនុស្សជាច្រើន មានការតក់ស្លុត និងរិះគន់នាងជាម្ដាយខ្លះៗផងដែរ។

រឿងរ៉ាវដែលគួរអោយរន្ទត់នេះ ត្រូវបានកើតឡើង នៅឯចំណតរថភ្លើង Septa ប៉ែកខាងលិចទីក្រុង Philadelphia សហរដ្ឋអាមេរិក ខណៈដែលម្ដាយ ដែលជាអ្នកដំណើរ បានរុញរទេះកូនស្រីរបស់ខ្លួន ដែលមានអាយុទើប ១៤ខែ ហើយដោយខ្លួនមានការធ្វេសប្រហែលបន្ដិចនោះ ស្រាប់តែរទេះដែលដាក់កូនខ្លួន បានរអិលចូលទៅក្នុងផ្លូវរថភ្លើង។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានមនុស្សជាច្រើន បានជួយកូន និងម្ដាយអោយឡើងផុតពីផ្លូវរទេះភ្លើង អោយរស់រានមានជីវិតដែរ ស្របពេលដែលការជួយ បានរយៈពេលតែបន្ដិចរថភ្លើងមកដល់។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail