ខណៈពេលដែលនាង Rihanna ហាក់ដូចជាកំពុងតែខូចចិត្តជាមួយនិង Chris ដែលជាមិត្តប្រុសទើបនឹងត្រូវរ៉ូវគ្នាវិញកាលពីខែមុននោះ។គេសង្កេតឃើញនាងបានបង្ហោះរូបភាពនិង Status ខូចចិត្តជាច្រើនតាមរយៈ ទ្វីតទ័រ ក្នុងនោះគឺគេបានរំពឹងថានឹងបង្ហោះឌឺដង Chris ដែលទៅស្និទ្ធស្នាលជាមួយសង្សារចាស់របស់គេ ហើយគេក៏ឃើញសង្សារចាស់របស់ Chris បង្ហោះរូបភាពឌឺ នាង Rihanna ផងដែរ ហើយក្រោយមកទៀតនោះគឺនាង Rihanna បានទៅស្រុកកំណើតដោយគ្មាននឹកនាដល់ Chris ទាល់តែសោះ។តែអ្វីដែលធ្វើអោយក្រុម Paparazzi និងប្រិយមិត្តភ្ញាក់ផ្អើលនោះគឺគេបានឃើញនាង Rihannaនិង Chris បានទៅទស្សនាការប្រកួតបាល់បោះនៅក្នុងទីក្រុង Los Angeles ២ នាក់យ៉ាងទំនងទៅវិញ ហាក់ដូចជាមិនមានរឿងអ្វីកើតឡើងសោះ! មើលទៅ Justin Bieber និង Selena Gomezគឺមិនមែនជាគូតែមួយដែលមានស្នេហាអំពិលអំពែក នោះទេ សូម្បីតែពេលនេះនាង Rihannaនិង Chris Brown ក៏មានស្នេហាអំពិលអំពែកដែរ៕



ដោយ៖ ម៉ូកាប្រភពពី៖ K14