ទឹកជ្រោះកាចាញ គឺជាតំបន់កំសាន្តធម្មជាតិ ដែលមាន​ទីតាំង​ស្ថិតនៅ​ឃុំ​កា​ចាញ ស្រុក​បាន​លុងខេត្តរតនគិរី​។ ទឹកជ្រោះ​កា​ចាញ​ មាន​ចម្ងាយ​ ៦​គីឡូម៉ែត្រ​  ពី​ក្រុង​បាន​លុង​  ហើយទឹកជ្រោះ​នេះ​មាន​កម្ពស់ ​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ ទីបញ្ចប់​តាម​បណ្ដោយ​ អូរ​កន្ទាង ​ទៅ​ទន្លេ​ស្រែ​ពក ក្នុង​ស្រុក​លំផាត់​។​

យើង​ហៅ​ទឹកជ្រោះ ​កា​ចាញ​ ដោយសារ​ហៅ​តាម​ក្រុម​កុលសម្ព័ន្ធ​ជនជាតិភាគតិ​ចគ្រឹង​ក្នុងភូមិ​កាចាញ​។ នៅក្នុងចំណោម​អូរ និង​ការដាំ​ដំណាំ​កៅស៊ូ ទឹកជ្រោះ​កា​ចាញ​ផ្ដល់ជូន​នូវ​ទេសភាព​ដ៏​ស្អាតអស្ចារ្យ​ សម្រាប់​ទេសចរ​។ គេ​អាច​ទៅ​  ដល់​បាត​ស្ទឹង​បាន  ​ដោយ​ជណ្ដើរ​ឈើ  ​ដែល​មាន​ប្រហែល​៧២​កាំ​។ នៅលើ​កំពូល​ចំហៀង​ នៃ​ទឹកជ្រោះ មាន​ដើមឈើ​ធំៗ​  បែកមែក​សាខា​បង្កើតជា​ម្លប់​យ៉ាង​ត្រជាក់  ​ពីលើ​ទេសចរ​សម្រាប់ ​ពិសា​អាហារ​ពិ​កនិក​។ នៅ​ត្រើយម្ខាង​ទៀត ​នៃ​ស្ទឹង មាន​ជណ្ដើរ   ​ដែល​កសាង​ក្នុង​ឆ្នាំ ១៩៩៨​សម្រាប់​ទេសចរ​ឡើង​ជិះ​លើ​ខ្នង​ដំរី និង​រីករាយ​ដោយ​ការ​ជិះ​ដំរី​៕

សូមទស្សនា រូបភាព ខាងក្រោម

/

/

ដោយ៖ វណ្ណៈប្រភព៖ tourismcambodia