វត្ត​គុហ​នគរ ជា​តំបន់ទេសចរណ៍ សម្បូរណ៍ដោយប្រាង្គប្រាសាទបុរាណ ​  ដែល​បាន​កសាង​ក្នុង​សតវត្សរ៍​ទី​១១ ដែលមានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ធំ។

វត្តគុហនគរ ជាកន្លែងទេសចរណ៍មួយ ដ៏ទាក់ទាញ ពោរពេញដោយ ប្រាង្គ​ប្រាសាទបុរាណ​ថ្ម​បាយក្រៀម និង ​ថ្មភក់​លើ​គ្រឹះ​    ​បាន​រក្សាទុក​យ៉ាងរឹងមាំ ​  ២០០​ម៉ែត្រការ៉េ និង​ ព័ទ្ធជុំវិញ​ដោយ​កំពែង​ថ្មភក់ ​ដ៏​ធំ​កម្ពស់ ​៣​ម៉ែត្រ​។ ប្រាសាទ​នេះ​ បាន​កសាង​អំឡុង​រជ្ជកាល  ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ដែល​រចនាប័ទ្ម​ ស្រដៀង​គ្នា​នឹង​ប្រាសាទ​ទន្លេបាទី​។

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្ត  មកកំសាន្តនៅតំបន់នេះ   រីករាយជាមួយនឹងការទស្សនា រចនាបថ    ដ៏ប្រណិតនៃប្រាសាទ   រូបរាងប្រាសាទ និង ស្វែងយល់ពីស្នាដៃដ៏អស្ចារ្យ នៃការកសាងប្រាសាទ របស់ខ្មែរ នាសម័យដើម៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

ដោយ៖ វណ្ណៈ