ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ ប្រជាជន រន្ធត់ ក្រោយពី អតីតគូស្នេហ៍របស់ Jackie Chan លោកស្រី Elaine Ng ត្រូវបានគេមើលឃើញជាក់ស្តែង សន្លឹករូបថត មានការជក់បារីជាមួយនឹង កូនស្រីរបស់ខ្លួ ដែលមានឈ្មោះថា Etta Ng បន្ទាប់ពីមានរឿងអាស្រូវ ថាបាន ប្រព្រឹត្តិអំពើហឹង្សា លើកុមារ កាល ពីពេលកន្លងទៅនេះ។ /

បើយោងទៅតាម JayneStars, Etta បានបង្ហោះរូបទៅលើបណ្តាញសង្គមរបស់នាង។

នាងបានសរសេរ នៅក្នុងការបង្ហោះនោះថា ម្តាយរបស់ខ្ញុំ គឺមានឥទ្ធិពល អស្ចារ្យណាស់។

ការបង្ហោះផ្សាយជាសាធារណ តាមបណ្តាញសង្គមលើកនេះ បានពាំនាំមកនូវភាពតក់ស្លុតជាខ្លាំង ឈានទៅទាក់ទាញចំណាប់អារម្មណ៍ សារព័ត៌មាន រហូតមានការលើកឡើង ហោចណាស់ ត្រូវមានអាយុ ១៨ឆ្នាំ ទើបមានការអនុញ្ញាតឲ្យជក់បារី នៅក្រុងហុងកុង។

/

វានៅតែ មិនទាន់ច្បាស់ ថាតើឧប្បត្តិហេតុនេះ គឺគ្រាន់តែជារឿងកំប្លែងមួយ ឬ​ ជាការពិតនោះឡើយទេ ប៉ុន្តែរូបថតនេះនៅតែ បន្តនាំមកនូវ ការចោទសួរបែបងឿយឆ្ងល់ ថាតើ នេះគឺជាបែបបទនៃភាពជាម្តាយឬក៏យ៉ាងណា ។

Elaine បានផ្ដល់កំណើតទៅដល់ Etta បន្ទាប់ពីមាន រឿងអាស្រូវស្នេហា ជាមួយ Jackie Chan នៅក្នុងឆ្នាំ 1990។

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ asiaone