Cappadocia គឺជាខេត្តប្រវត្តិដ៏អច្ឆរិយមួយ ពោរពេញទៅដោយទេសភាពដ៏ស្រស់ត្រកា​ល និង ទាក់ទាញបំផុត  នៅលើពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុងប្រទេសទុគី។ ខេត្ត Cappadocia គឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតសម្បូរទៅដោយបាឡុងហោះពេញផ្ទៃមេឃនៅលើអាកាសនិង ទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនផ្សេងទៀតនៅតំបន់នេះ។

ភ្ញៀវទេសចរទាំងអស់   អាចរីករាយជាមួយនឹងការជិះបាឡុងហោះ  ទៅលើអាកាសដើម្បីគយគន់ទេសភាពដ៏ស្រស់ស្អាត នៅជុំវិញតំបន់នេះ  ពីលើចុះមកខាងក្រោម នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួន  កំពុងតែហោះហើរនៅលើអាកាស  ដូចជាសត្វបក្សីកំពុងហោះហើរ។ នេះគឺជាការជិះបាឡុងជាក្រុម ជាច្រើន បាឡុង ដ៏រន្ធត់ ប្លែក និង ទាក់ចិត្តរបស់អ្នកឱ្យចង់ចាំ និងផ្តិតយកនូវភាពល្អៗ នៅទីនេះ។ បាឡុង ហោះមានរយៈពេលយ៉ាងតិច បាន ១ម៉ោង ដែលអាចឱ្យភ្ញៀវទេសចរ  មានពេលគ្រប់គ្រាន់ គយគន់ទេស និង ថតយករូបភាព ដ៏ស្រស់បំព្រងពីលើអាកាសបានងាយស្រួល៕

សូមទស្សនា រូបភាព ខាងក្រោម

width=500

/

width=500

width=500

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ goreme