យុវវ័យប្រហែលជាបានស្កាល់ក្រុមចម្រៀងពន្លកថ្មីមួយចំនួនហើយមើលទៅ តែក៏នៅមានក្រុមខ្លះដែលនៅកប់លាក់ខ្លួនមិនទាន់មានអ្នកស្គាល់ច្រើននៅឡើយ ហើយពេលនេះ Camnews ចង់នាំលោកអ្នកមិត្តយុវវ័យអោយបានស្គាល់ក្រុមតន្រ្តី-ចម្រៀងមួយក្រុមដែលជាពន្លកថ្មីគឺក្រុម KhmerMusic Recover (KMR) ដែលមិត្តយុវវ័យមួយចំនួនក៏បានស្គាល់ហើយនូវក្រុមនេះដែលជាក្រុមដែលបាននិពន្ធបទទឹកចិត្តសន្តោស។ កាលពីដើមសប្ដាហ៍នេះ Camnews បានជួបសមាជិកក្រុមKMR ដែលសុទ្ធសឹងជាពន្លកយុវវ័យ កំពុងតែលេងកីឡានៅទីធ្លាសាលកវិទ្យាល័យភូមិន្នភ្មំពេញហើយយើងក៏បានជួបសម្ភាសន៍ប្រធានក្រុមគឺបងប្រុស Be Far បានប៉ុន្មានសំនួរផងដែរ។
Camnews៖ សួស្ដី Be Far ខានជួបគ្នាយូរហើយ ថ្ងៃនេះបានជួបគ្នានៅទីនេះពិតជាជួនគ្នាមែនហើយថ្ងៃនេះខាងខ្ញុំមានសំនួរខ្លះចង់សួរពីដំណើរការក្រុម។ ចង់សួរថាក្រុម KMR ហ្នឹងបង្កើតមកប៉ុន្មានឆ្នាំដែរហើយ?Be Far៖ បាទបើគិតមកដល់ពេលនេះគឺ ១ ឆ្នាំហើយគឺក្នុងអំឡុងខែ ឧសភា នេះគឺគ្រប់ ១ ឆ្នាំ។Camnews៖ ចុះកាលពីបង្កើតដំបូងមកមានគ្នាប៉ុន្មាននាក់ដែរ ហើយរយៈពេល ១ ឆ្នាំនេះ KMR បានចេញជាសមិទ្ធិផលអ្វីខ្លះដែរ?Be Far៖ កាលពីបង្កើតដំបូងនោះគឺមានគ្នាតែ ៣ នាក់ទេដែលពួកយើងសុទ្ធសឹងតែជាមិត្តភ័ក្រស្គាល់គ្នា តែមកដល់ពេលនេះគឺយើងមានសមាជិក ៨ នាក់ហើយដែលក្នុងនោះមាននារី ២ នាក់។ ចំពោះស្នាដៃវិញគឹយើងបាននិពន្ធបទចម្រៀង ក៏ដូចជាសាច់ភ្លេងបានច្រើនដែរ ប្រមាណអាចនិយាយបានថាមួយអាល់ប៊ុមហើយតែមិនទាន់បានចេញនោះទេ។Camnews៖ ហេតុអ្វីបានជាមិនទាន់មានបទចម្រៀងរបស់ KMR ចេញលក់នៅលើទីផ្សារ?Be Far៖ ការពិតទៅមិនមែនមិនចង់ចេញទេ មានផលិតកម្មក្នុងស្រុកមកទាក់ទងយើងច្រើនតែដោយសារក្រុមមិនទាន់ស្រុះគ្នាព្រោះមានអ្នកខ្លះគេមានការងារធ្វើក្រៅ អ្នកខ្លះទៅក៏ត្រូវរៀន ២ សាលា។ហើយណាមួយពួកខ្ញុំតែងសាច់ភ្លេងដោយខ្លួនឯង តែងចម្រៀងដោយខ្លួនឯង អត់ចង់នៅក្រោមអ្នកនិពន្ធដែលចម្លងនោះទេ។ ហេតុនេះហើយបានជាពួកខ្ញុំសុខចិត្តនិពន្ធបទចម្រៀងខ្លួនឯង ហើយចេញសម្ដែងដូចបានចេញសម្ដែងច្រើនកន្លងមកហើយ ហើយដែលនាំអោយគេស្គាល់ច្រើននោះគឺវត្តមានក្រុម KMR ក្នុងកម្មវិធី ឡូយ៩ ក៏ដូចជាកម្មវិធីរាំកាលពីសប្ដាហ៍មុននេះឯង។Camnews៖ ចុះចំពោះគំរោងថ្ងៃអនាគតវិញមានគំរោងអ្វីប្លែកទេ?Be Far៖ មាន! គឺថាក្នុងអំឡុង ប៉ុន្មានខែខាងមុខនេះក្រុមខ្ញុំនឹងបើកជាកន្លែងបង្រៀន ហ្គីតាមួយដែលយើងបើកតូចទេ ហើយយើងស្វាគមន៍អ្នកមករៀនដោយយើងអត់យកកម្រៃច្រើនទេ យើងអាចយកពីអ្នកដែលចង់រៀនត្រឹម ៥$ ដើម្បីមកផ្គួបទិញសម្ផារៈសម្រាប់រៀនតទៅទៀត។Camnews៖ ហេតុអីបានជាមានគំនិតនេះកើតឡើង?Be Far៖ ការពិតទៅពួកខ្ញុំគិតឃើញការពិតមួយ គឺថាមានមនុស្សច្រើនណាស់ដែលចង់រៀនតន្រ្តីជាពិសេសគឺ ហ្គឺតា តែនៅតាមសាលាផ្សេងៗមិនងាយមានបង្រៀនទេ ហើយថ្លៃទៀតផង ត្រឹមតែមួយវគ្គអាចមានតម្លៃដល់ ៥០$ តែការពិតទៅវាអត់មានអ្វីពិបាកក្នុងការបង្រៀននោះទេ ចុះហេតុអីបានជាគ្រាន់តែចែករម្លែកក៏មិនបានដែរនោះ? និយាយទៅគឺគ្រាន់តែចង់ចែករម្លែកដូចជាពាក្យស្លោកជាភាសាអង់គ្លេសថា Share is Care។
វត្តមាន KMR ក្នុងកម្មវិធី ឡូយ៩
ការសម្ដែងក្នុងកម្មវិធី ព្រឹត្តិការណ៍ដ៏អស្ចារ្ស
ឈុតមួយនេះគឺជាសកម្មភាពរបស់ KMR ក្នុងកម្មវិធី ឡូ៩ ដែលមានការសម្ដែងបទទឹកចិត្តសន្កោស ផងដែរ
ចុះលោកអ្នកគិតយ៉ាងណាដែរចំពោះការខិតខំប្រឹងប្រែង និងក្ដីសុបិន្តរបស់មនុស្សមួយក្រុមនេះ?
ដោយ៖ វឌ្ឍនា