កាលពីមុនចប់រដូវកាល Premier League 2012-2013 កីឡាករ Suarez ដែលជាកីឡាកររបស់ក្រុម Liverpool បានធ្វើអោយមានកំហុសដោយចេតនាមួយ ក្នុងពេលប្រកួត គឺខាំដៃកីឡាករIbramovic របស់ Chelsea ។ Suarez បានទទួលពិន័យ និងការរិះគន់យ៉ាងចាស់ដៃ ទំរាំតែបានចូលលេងក្នុងរដូវកាលថ្មីនេះវិញ ។

Seeនៅក្នុងការប្រកួតបាល់ទាត់មួយ រវាងក្រុម Boca Unidos និង Union Santa Fe ក្នុងក្របខណ្ឌបាល់ទាត់មួយរបស់ប្រទេសអាហ្សង់ទីន គេបានរកឃើញ Suarez មួយទៀតហើយ ដែលខាំគូរប្រកួតរបស់ខ្លួន ក្នុងពេលប្រកួត ។ ហេតុការណ៍នោះ បានកើតឡើងដោយ អ្នកចាំទីរបស់ក្រុម Boca Unidos បានខាំកីឡាករ Union Santa Fe បន្ទាប់ពីប៉ះទង្គិចគ្នារួច ។អ្នកចាំទីម្នាក់នេះ នឹងទទួលពិន័យ​ ពីសហព័ន្ធកីឡាបាល់ទាត់របស់ អាហ្សង់ទីនក្នុងពេលឆាប់ៗនេះ ដូចដែលកីឡាករ Suarez ទទួលកាលពីរដូវកាលមុន ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ youtube