កាលពីពេលថ្មីៗនេះ MBC TV Entertainment បានប្រកាសពីតារាស្រីទាំង ៣ ដែលជាប់ចំណាត់ថ្នាក់ជាតារាស្រីកំពូលគឺ Fashionista បានទៅលើសមាជិកក្រុម Wonder Girl នាង Sohee ចំពោះតារាសម្លេងធ្ងន់ Power Vocal បានទៅលើ Park Bom និងនារីប្រជាប្រិយបានទៅលើ UEE ដែលជាសមាជិកក្រុម After Shcool។
ហើយជាមួយគ្នានេះផងដែរគេក៏បានប្រកាសផងដែរថា Kang Sora តារាសម្ដែងភាពយន្តល្បីគឺជាតារាស្រីដែលមានជើងវែងជាងតារាណាៗទាំងអស់នៅក្នុងពិភពសិល្បះកូរ៉េដែលនាងមានជើងទាំងគូដែលមានប្រវែងដល់ទៅជិត ១០៧ សង់ទីម៉ែត។ ទោះបីជានាង Sora ពាក់ស្បែកជើងធម្មតាមិនមែនស្បែកជើងកែងក៏ដោយ ក៏អាចធ្វើអោយប្រុសៗសំដៅមកមើលជើងដ៏ស្រលូនរបស់នាងបានដែរ។
ជាទូទៅជើងស្រលូនស្អាតគឺសំខាន់ណាស់សម្រាប់តារា Kpop និងតារាសម្ដែងកូរ៉េព្រោះរាល់ក្រុមហ៊ុនក៏ដូចជាផលិតកម្មផ្សេងៗដែលគេជ្រើសរើសតួរសម្ដែងភាគច្រើនគឺគេសំដៅទៅរកនារីណាដែលមានជើងស្រលូនស្អាតនេះឯង។
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop