ស្រុកបារាយណ៍ ជាតំបន់ទេសចរណ៍ជនបទ ដ៏អស្ចារ្យ មួយ ដែលមានស្ថិតនៅក្នុងស្រុកបារាយណ៍ ក្នុង​ខេត្ត​កំពង់ធំ។

ស្រុកបារាយណ៍ ជាតំបន់សាន្ត ដ៏ស្រស់ស្អាត  និង  ទាក់ទាញបំផុត  ជាមួយបរិយាកាសធម្មជាតិតាមបែបជនបទពិតៗ ដ៏កម្រ ដែលអាចឱ្យភ្ញៀវទេសចរណ៍  ជាតិ និង អន្តរជាតិមកកំសាន្ត និង ស្នាក់នៅតាមផ្ទះ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។

ជាពិសេស ភ្ញៀវទេសចរណ៍ ​អាច​រីក​រាយ​នឹង​រសជាតិ​ពិត​ នៃ​ជីវិត​នៅ​ជនបទ នៅក្នុងខេត្តកំពង់ធំ  ​ប្រទេស​កម្ពុជា ​។ ម្យ៉ាងវិញទៀត ​ភ្ញៀវទេសចរណ៍ ក៏​អាច​រីករាយជាមួយនឹងការទស្សនា ​  ជនជាតិភាគតិច  ជិះ​រទេះគោ  មើល​កសិករ​ឡើងត្នោត​  រៀន​ពី​ការ​ត្បាញ​សូត្រ និង​ ទស្សនាការសម្ដែង​រាំ ​បែប​ប្រពៃណី​ របស់អ្នកភូមិ ក្នុងតំបន់នោះ៕​

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=454

ដោយ៖ វណ្ណៈ