ប្រចាំខែតុលានេះ Legend Cinema មានខ្សែភាពយន្តធំៗចំនួន ២ ដែលកំពុងតែចាក់បញ្ចាំងនៅរោងភាពយន្ត។ ដែលជាខ្សែភាពយន្ត ២ ខុសប្លែកពីគ្នាតែម្ដង ត្រូវបានចាក់បញ្ចាំងព្រមគ្នា គឺរឿងTAKEN 2 និង Hotel Transylvania។
ខ្សែភាពយន្តរឿង TAKEN 2 គឺជាខ្សែភាពយន្តបែបបាញ់ប្រហារជក់ចិត្តដែលត្រូវបានដឹកនាំការសម្ដែងដោយ Olivier Megaton និងសម្ដែងជាតួរឯកដោយតារាជើងចាស់ Liam Neeson ដែលសម្ដែងជាអតីតភ្នាក់ងារ CIA ម្នាក់ត្រូវបានគេចាប់ខ្លួនជាមួយនឹងក្រុមគ្រួសារ ជាចំណាត់ខ្មាំងហើយគេត្រូវធ្វើគ្រប់បែបយ៉ាងដើម្បីរំដោះក្រុមគ្រួសារបស់គេអោយរស់រានមានជីវិត និងមានសុវត្តិភាព។
ជាមួយគ្នានឹងខ្សែភាពយន្តបែបបាញ់ប្រហាររឿង TAKEN 2 នេះក៏នៅមានការចាក់បញ្ចាំងខ្សែភាពយន្តមួយរឿងទៀតដែលជារឿងបែបតុក្កតា 3D កំប្លែងសើចចុកពោះផងដែរនោះគឺរឿង Hotel Transylvania។ ខ្សែភាពយន្តរឿង Hotel Transylvania ត្រូវបានដឹកនាំការសម្ដែងដោយ Genndy Tartakovsky អ្នកដឹកនាំរឿងសញ្ជាតិរូស្ស៊ី ហើយខ្សែភាពយន្តនេះត្រូវបានបញ្ចូលសម្លេងដោយAdam Sandler នាង Selena Gomez លោក Andy Samberg រួមជាមួយតារាជាច្រើនរូបទៀត។
Hotel Transylvania ជាសណ្ឋាគារដែលបានបង្កើតឡើងដោយខ្មោចជញ្ជក់ឈាម Dracula ហើយសណ្ឋាគារនេះត្រូវបានធ្វើឡើងសម្រាប់ខ្មោចនិងបីសាចដើម្បីអោយពួកគេមកស្នាក់នៅបានស្រួលខ្លួននឹងឆ្ងាយពីមនុស្ស។ ក្នុងខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តបែបកំប្លែង ដែលនឹងមិនធ្វើអោយលោកអ្នកខកចិត្តនោះទេ។
ទិដ្ឋភាព ២ ក្នុងពេលតែមួយគឺងាយស្រួលសម្រាប់អ្នកជ្រើសរើសក្នុងការទស្សនា ភាពយន្តបែបកំប្លែង និងភាពយន្តបែបបាញ់ប្រហារលោកអ្នកអាចជ្រើសរើសបានដោយខ្សែភាពយន្តទាំង ២ មានចាក់បញ្ចាំងនៅរោងភាពយន្ត Legend ផ្សារទំនើប CityMall ជាន់ទី ៣៕

ដោយ៖ ម៉ូកា