រោមភ្នែកមានប្រសិទ្ធិភាពជួយការពារភ្នែកពីកត្ដាគំរាមពីខាងក្រៅ ដូចជាធូលី ផ្សែងជាដើម ម្យ៉ាងទៀត រោមភ្នែកក៏ជួយធ្វើឱ្យរង្វង់មុខរបស់អ្នក បានស្រស់ស្អាត។ អ្នកប្រហែលជាមានរោមភ្នែកស្ដើង និងត្រង់ ហើយចង់ដោះស្រាយបញ្ហានេះ ដូច្នេះ គួរតែតាមដានវិធីសាស្ដ្រខាងក្រោម។ប្រើប្រាស់ Vaseline
អ្នកអាចប្រើប្រាស់ Vaseline ជំនួស mascara ដើម្បីជួយចិញ្ចឹមបំប៉នរោមភ្នែក ដោយលាបវានៅពេលយប់ មុនពេលចូលគេង និងក្រោយពីបានលាងសម្អាតផ្ទៃមុខ។ ព្រឹកឡើង ត្រូវលាងសម្អាតផ្ទៃមុខ ពិសេសគឺនៅត្រង់ភ្នែក ដោយប្រើទឹកក្ដៅឧណ្ហឧណ្ហ។ ប្រេងដូង
ប្រេងដូងសម្បូរដោយសារជាតិបំប៉ន មានប្រសិទ្ធិភាពល្អសម្រាប់ស្បែក និងសក់ ដោយសារតែមានផ្ទុកវីតាមីន E , C ។ល។ ពិសេស ប្រេងដូងមានផ្ទុកសារជាតិខ្លាញ់មួយប្រភេទ ដែលគេហៅថា Triglycerides នឹងជួយបំប៉នរោមភ្នែករបស់អ្នក ជួយឱ្យវាដុះបានក្រាស។
ប្រេងអូលីវធម្មជាតិ
ប្រេងអូលីវក៏មានប្រយោជន៍ក្នុងការជួយជម្រុញឱ្យរោមភ្នែកបានរីកលូតលាស់បានល្អ។ ចូរប្រើប្រាស់ប្រេងអូលីវនេះ ទៅតាមវិធីដូចការប្រើ Vaseline ។ ព្រឹកឡើង យកសំឡីជ្រលក់ទឹកលាងក្រចក ផ្ដិតយកជាតិប្រេងដែលនៅសល់នៅលើត្របកភ្នែក រួចលាងមុខឱ្យស្អាត។វីតាមីន E
វីតាមីន E ត្រូវបានគេចាត់ទុកដូចជាថ្នាំ ជួយបង្កើនការរីកចម្រើនរបស់សក់។ វីតាមីន E ក៏មានប្រសិទ្ធិភាពល្អសម្រាប់រោមភ្នែករបស់អ្នក។ ការប្រើប្រាស់ វីតាមីន E ជាញឹកញាប់ និងទៀតទាត់ នឹងជួយឱ្យរោមភ្នែកស្អាតដូចប្រាថ្នា។សិតរោមភ្នែករាល់ថ្ងៃ
ហាងលក់គ្រឿងសម្អាងនឹងមានលក់ឧបករណ៍សិតរោមភ្នែក តូច និងងាយស្រួលប្រើប្រាស់។ ការសិតរោមភ្នែករាល់ថ្ងៃ នឹងជម្រុញឱ្យគល់រោមភ្នែកធ្វើការបានល្អ ជាលទ្ធផល រោមភ្នែកក៏នឹងមានសុខភាពល្អ និងស្រស់ស្អាត។សម្អាតម្សៅក្រែមចោល ដោយថ្នមៗ
ការលាងសម្អាតម្សៅក្រែម និងស្រទាប់ mascara នៅលើរោមភ្នែករាល់ថ្ងៃ គឺមានផលប៉ះពាល់យ៉ាងខ្លាំងដល់រោមភ្នែករបស់អ្នក។ វាធ្វើឱ្យគល់រោមភ្នែកត្រូវតឹង បណ្ដាលឱ្យងាយបាក់ ជ្រុះ និងមិនស្មើគ្នា។ ដូច្នេះ ការសម្អាតស្រទាប់ mascara នៅលើរោមភ្នែក ត្រូវតែធ្វើឡើងដោយដៃស្រាលៗ ដើម្បីចៀសវាងការធ្វើឱ្យរោមភ្នែកស្ដើងបន្ថែមទៀត ដោយសារតែជ្រុះ។ម៉ាស្សា ត្របកភ្នែក

ការម៉ាស្សាត្របកភ្នែកស្រាលៗរាល់ថ្ងៃ នឹងជួយបង្កើនចរន្ធឈាមមកកាន់ត្របកភ្នែក ដើម្បីជួយចិញ្ចឹមរោមភ្នែក។ ចូរលាងដៃឱ្យស្អាត រួចប្រើប្រេងបន្ដិច ម៉ាស្សាថ្នមៗត្រង់ត្របកភ្នែកលើ និងក្រោម។ ដើម្បីឱ្យឆាប់មានប្រសិទ្ធិភាព អ្នកគួរតែធ្វើបែបនេះ ឱ្យបានរាល់ថ្ងៃ។កាត់រោមភ្នែក
ការកាត់រោមភ្នែកក៏ជម្រុញឱ្យវាលូតលាស់បានល្អ។ ប៉ុន្ដែវិធីនេះ ត្រូវការពេលយូរ ទើបរោមភ្នែកដុះវែងមកវិញ។ យ៉ាងនេះក្ដី អ្នកក៏មិនត្រូវកាត់រោមភ្នែកឱ្យខ្លីពេលនោះដែរ។ប្រភេទ វីតាមីន
រោមភ្នែកគឺជាផ្នែកមួយរបស់រាងកាយ ដូច្នេះវាក៏ត្រូវការវីតាមីនដើម្បីបានរីកចម្រើន។ ប្រភេទ វីតាមីន ដែលចាំបាច់ គឺ វីតាមីន C និង B6 ។ អ្នកអាចបន្ថែមវីតាមីនដល់រាងកាយដើម្បីជួយឱ្យសក់ និងរោមភ្នែកដុះបានលឿន ដោយការហូបក្រូចពោធិសាត់ ក្រូចថ្លុង និងចេកទុំ។ម្រាមដៃអាចធ្វើឱ្យរោមភ្នែកកោង
ចូរយកម្រាមដៃរបស់អ្នកត្រដុសឱ្យឡើងកំដៅ រួចយកទៅប៉ះនឹងរោមភ្នែក រុញវាឡើងទៅលើ ធ្វើបែបនេះឱ្យបានច្រើនដង រហូតដល់រោមភ្នែកកោង។ ដើម្បីសម្រេចតាមបំណង អ្នកត្រូវធ្វើដូច្នេះ នៅពេលព្រលឹម និងពេលទំនេរ។ ក្រៅពីនេះ ការប្រើស្លាបព្រាដើម្បីធ្វើឱ្យរោមភ្នែកកោងក៏ជាវិធីមួយដ៏មានប្រសិទ្ធិភាព។ ដើម្បីបានជ្រាបច្បាស់ពីវិធីនេះ សូមទស្សនាវីដេអូខាងក្រោម។
ដោយ ៖ តារាប្រភព ៖ Youtube/LD