​ឆ្នេរ​កោះ​ប៉ែន ជាតំបន់ទេសចរណ៍មួយ ដ៏ទាក់ទាញ និង ​ពេញនិយម បំផុត​នៅ​ក្នុង​ខេត្ត​កំពង់ចាម​។ ឆ្នេរ​កោះ​ប៉ែន ​មាន​ទីតាំងស្ថិត​ នៅ​ពាក់កណ្តាល​ផ្លូវ ​ពី​កំពង់ចាម  ​ទៅ​ស្រុក​ កំពង់សៀម​ មានចម្ងាយ ប្រហែល ២​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តកំពង់ចាម​។

ឆ្នេរកោះប៉ែន ជាតំបន់កំសាន្តមួយ ដែលសម្បូរណ៍ទៅដោយ បរិយាកាស បរិសុទ្ធ  ឆ្នេរខ្សាច់ពណ៌ស ដ៏វែង ស្រស់ស្អាតជាមួយនឹងស្ពានធ្វើឈើឫស្សី ដ៏ស្រស់ត្រកាល សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ មកកំសាន្ត។

ភ្ញៀវទេសចរណ៍ ចូលចិត្តមកកំសាន្ត នៅឆ្នេរកោះប៉ែន រីករាយសប្បាយជាមួយនឹងការហែល ដើរកំសាន្តលើឆ្នេរ ដេកហាលថ្ងៃ ជិះទូក និង គយគន់ថ្ងៃលិច៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ