នៅពេលដែលជំនាញដែលអ្នកចេះហើយអ្នកដទៃថាគ្មានប្រយោជន៍បែរជាអ្វីដែលជួយជីវិតអ្នកនិងគ្រួសារទៅវិញនោះ?

/

ខ្សែភាពយន្តកូរ៉េដែលនិយាយពីគ្រោះអកុសលមួយដែលបានកើតឡើងនៅទីក្រុងសេអ៊ូលដោយសារតែផ្សែងពុលសាយភាយនិងធ្វើឲ្យមនុស្សស្លាប់ភ្លាមៗប្រសិនជាស្រូបផ្សែងពុលនោះចូលក្នុងខ្លួន លើសពីនេះទៅទៀតពិតជាប្លែកថ្មីជាមួយនឹងការសម្តែងរបស់តួអង្គទាំង២គឺកញ្ញា Yoona និងលោក Jo Jung-suk ដែលជាពិសេសពួកគេជាមនុស្សកំសាក និងទន់ខ្សោយប៉ុន្តែអាចពុះពារគ្រប់ឧបសគ្គជាមួយនឹងមហន្តរាយដែលបានជួបប្រទះ។

/

រឿងដែលពោរពេញទៅដោយភាពកំប្លែង និងកំសត់លាយលំគ្នាមួយនេះពិតជាមិនធ្វើឲ្យអ្នកទស្សនាខកបំណងឡើយ។ អ្វីដែលមិនអាចមើលរំលងបាននោះគឺសម្ព័ន្តភាពរវាងគ្រួសារមិនថាយ៉ាងណាក៏មិនអាចចោលគ្នាបាននោះឡើយ។

កុំភ្លេចមកទស្សនារឿង Exit ដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

 

ចុចទីនេះដើម្បីទស្សនា​ trailer

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

/

/

/

/