បើគេនិយាយពីក្រុម Girls' Generation នរណាៗក៏ស្គាល់ដែរមិនថានៅជប៉ុន ឬកូរ៉េនោះទេគឺល្បីហើយក្រុមនេះក៏មានកុងត្រាច្រៀងជាភាសាជប៉ុន អោយផលិតកម្មជប៉ុនផងដែរ ប៉ន្តែកាលពីពេលថ្មីៗនេះមានភាពកក្រើកដោយមានក្រុមចម្រៀងជប៉ុនឈ្មោះថា Bikyaku Jidai ដែលគេបានប្រាប់ពីគោលបំណងក្រុមគេថានឹងធ្វើអោយក្លាយជា Girls' Generation ប្រចាំប្រទេសជប៉ុន
ក្រុមថ្មីនេះទើបនឹងបានឡើងមកប្រឡូកក្នុងសិល្បះក្នុងថ្ងៃនេះប៉ុណ្ណោះដែលពួកគេបានចេញលក់នូវអាល់ប៊ុមទី ១ របស់គេដែលមានចំណងជើងថា PERFECT IMAGINATION។ ជាមួយគ្នាកាលពីប៉ុន្មានសប្ដាហ៍មុនក្រុមនេះក៏បានបង្ហោះវីដេអូបទចម្រៀងថ្មីដែលលេង Style តាម Girl's Generation ហើយមើលទៅអ្នកប្រើប្រាស់ Internet មួយចំនួនសរសើរថាល្អជាង Girls' Generation ដាច់តែម្ដង។មេក្រុមថ្មីនេះបានផ្ដល់ចម្លើយប្រាប់អ្នកសារព័ត៌មានថា ក្រុមរបស់គេចង់ធ្វើអោយល្អជាង Girls' Generation របស់កូរ៉េ ទោះបីជាមិនចង់មានបញ្ហាក៏ត្រូវតែប្រកួតប្រជែងដែរ ហើយតូចណាស់ក៏បាននៅក្បែរៗដែរ៕
ដោយ៖ ម៉ូកាប្រភពពី៖ jpopasia