កាលពីពេលកន្លងទៅនេះ កំពូលតារាសំដែង Brad Pitt បានប្រើប្រាស់ទំព័រសង្គមរបស់ Sina Weibo និយាយថា គាត់នឹងមកកាន់ប្រទេសចិន ប្រការនេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងអ៊ីនធើរណែត។

កាលពីថ្ងៃទី ៧មករា គណនីមួយនៅលើទំព័រ Sina Weibo    ដែលត្រូវបានទទួលស្គាល់ថា ជារបស់កំពូលតារាសំដែង Brad Pitt មានចុះផ្សាយថា ៖ នេះជាការពិត ខ្ញុំកំពុងមកកាន់ប្រទេសចិន។ ឃ្លានេះត្រូវបានគេចែករំលែកដល់ទៅជាង ៣១,០០០លើក និងមានការបញ្ចេញយោបល់ជាង ១៤,០០០លើក។  គណនីរបស់តារារូបនេះ   បានទាក់ទាញអ្នកចុះឈ្មោះ  តាមដាន  ជាង ១០០,០០០ នាក់។/

ប៉ុន្ដែ មកដល់ព្រឹកថ្ងៃទី ៨ មករា ឃ្លាដែលត្រូវបានសរសេរលើទំព័ររបស់ Brad Pitt ត្រូវបានគេលុបចោល។ យ៉ាងនេះក្ដី ចំនួននៃការចុះឈ្មោះតាមដាន នៅតែកើនឡើង។

បច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា   អ្នកណាជាអ្នកលុបឃ្លាខាងលើនោះទេ។   សូមបញ្ជាក់ថា ក្រុមអ្នកត្រួតពិនិត្យរបស់ចិន នៅតែបន្ដការលុបចោលនូវយោបល់នានា ឬគណនីទាំងមូល ប្រសិនគេរកឃើញថា មានខ្លឹមសារ ​មិនល្អ។ រដ្ឋាភិបាលចិន បានបញ្ជាឱ្យ Sina Weibo   និងក្រុមហ៊ុនអ៊ីនធើរណែតដទៃទៀត អនុវត្តប្រការខាងលើ មិនដូច្នេះ ពួកគេនឹងត្រូវពិន័យ ឬបិទទ្វារទំព័ររបស់ពួកគេតែម្ដង។

មកដល់ពេលនេះ គេនៅមិនទាន់បានឃើញ អ្នកគ្រប់គ្រងរបស់ Brad Pitt បញ្ចេញប្រតិកម្មពីបញ្ហានេះនៅឡើយ៕

 

ដោយ ៖ សីហាប្រភព ៖ zing